ផ្ទេរ​មក​មិន​ទាន់​បាន​មួយ​រដូវ​កាល​ផង កីឡាករ PSG រូប​នេះ អេះអុញ​ចង់​វិល​ទៅ​ក្លឹប​ចាស់​វិញ

កីឡាករ​ប៉ុន្មាន​រូប​ចុង​ក្រោយ ដែល​ទើប​ផ្ទេរ​មក​ក្លឹប Paris Saint-Germain ហាក់​ឃើញ​ថា មាន​តែ Achraf Hakimi មួយ​ប៉ុណ្ណោះ រាង​ទទួល​បាន​ផ្លែផ្កា​គួរសម សល់​ប៉ុន្មាន​គឺ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ នាំ​ឲ្យ​កីឡាករ​ខ្លះ​គិត​ចង់​ចែក​ផ្លូវ​ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ​ទៀត​ផង។

បើ​តាម​សារព័ត៌មាន L’Equipe ចុះ​ផ្សាយ​ថា អ្នកចាំទី Gianluigi Donnarumma គិត​ចង់​វិល​ត្រលប់​ទៅ​ទ្រនំ​ចាស់ AC Milan វិញ​ហើយ ក្រោយ​ធ្វើ​មិន​បាន​ល្អ​នៅ​ក្លឹប PSG។ គេ​ជឿ​ថា បើ​បន្ត​នៅ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស នោះ​អាជីព​របស់​គេ​អាច​នឹង​ធ្លាក់​ចុះ​ខ្លាំង​បន្ថែម​ទៀត​នៅ​រដូវ​កាល​ក្រោយៗ។

ឆ្លៀត​ពេលវេលា​នេះ​ខាង​ភាគី​ក្លឹប​អ៊ីតាលី AC Milan ក៏​ចាប់​អារម្មណ៍​ចង់​នាំ​យក​បុរស​សញ្ជាតិ​អ៊ីតាលី​ត្រលប់​មក​វិញ​ដូច​គ្នា។ តែ​យ៉ាង​ណា Milan នឹង​ត្រូវ​ប្រជែង​ជាមួយ​ក្លឹប​រួម​លីគ Juventus នៅ​ការ​នាំ​យក Donnarumma ជាមួយ​ហាងឆេង​តម្លៃ​ខ្លួន​ល្បាក់ ៦៥ លាន​អឺរ៉ូ។ ស្ថិតិ​រដូវ​កាល​នេះ គេ​បង្ហាញ​ខ្លួន ២២ ​ប្រកួត របូត ២០ គ្រាប់ សង្រ្គោះ Clean Sheet បាន​តែ ៨ លើក​គត់៕

ប្រភព៖ L’Equipe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT