Real Madrid កាន់តែកៀកឈ្នះពាន La Liga ហើយ ក្រោយឈ្នះ Getafe ២-០

ក្រុមអធិរាជស Real Madrid កាន់តែកៀកក្នុងការឈ្នះពានរង្វាន់ La Liga ហើយ បន្ទាប់ពីពួកគេធ្វើបានល្អយកឈ្នះ Getafe បានក្នុងលទ្ធផល ២-០ ថែមទៀត។

ក្រុមរបស់លោក Carlo Ancelotti ឃើញថាកាន់តែមុតស្រួចខ្លាំងឡើងហើយ។ ក្រោយពីបំបាក់ក្រុម Chelsea បាន ៣-១ ហើយ នៅយប់មិញនេះពួកគេបន្ដយកឈ្នះលើក្រុមក្នុងលីគ Getafe បាន ២-០ ថែមទៀត។ ដោយ២គ្រាប់នោះចេញពីកីឡាករ Casemiro នៅនាទី៣៨ និង Lucas Vazquez នៅនាទី៦៨។ មួយវិញទៀតបើមើលទៅតារាង La Liga វិញ ក៏ឃើញថាក្រុម Real Madrid កំពុងដាច់ពិន្ទុឆ្ងាយទៅហើយដែរ។

ឆ្លងកាត់៣១ប្រកួតមកនេះ ពួកគេមាន៧២ពិន្ទុទៅហើយ ស្របពេលក្រុមលេខ២ Sevilla វិញទើបមាន៦០ពិន្ទុប៉ុណ្ណោះ។ ក្រុមលេខ៣ Barcelona ទើបលេងបាន២៩ប្រកួត មាន៥៧ពិន្ទុដែរ៕ ប្រភព ៖ DAILYMAIL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT