Pep ច្រានចោលរឿងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល

លោក Pep Guardiola បានច្រានចោលដំណឹងថាទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលក្រោយចប់ World Cup 2022 ហើយ។

City នឹងត្រូវប៉ះក្រុម Liverpool នៅថ្ងៃអាទិត្យស្អែកនេះ ហើយប្រសិនបើពួកគេអាចឈ្នះនោះនឹងដាច់៤ពិន្ទុពីក្រុម Liverpool ហើយ។ មួយវិញទៀតវាក៏ជាឱកាសឱ្យលោក Pep លើកពាន Premier League ៤ដងជាមួយ Man City ផងដែរ។ កុងត្រារបស់លោកនៅសល់ត្រឹម១២ខែទៀតប៉ុណ្ណោះ ហើយក៏មានដំណឹងថាលោកទំនងជាមិនបន្ដកុងត្រាថ្មីអ្វីទៀតទេ ដោយចង់ទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។

រហូតដល់មានដំណឹងថ្មីៗនេះថាខាងក្រុមប្រេស៊ីលបានទាក់ទងមកលោកដើម្បីទៅដឹកនាំក្រុមនៅឆ្នាំ២០២៣ថែមទៀត ពោលគឺចប់ World Cup 2022 ទៅ។ តែរឿងនេះត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញច្រានចោលទៅហើយ។ លោក Pep បាននិយាយថា៖ “ខ្ញុំនៅសល់កុងត្រានៅទីនេះ ខ្ញុំសប្បាយចិត្តនៅទីនេះ ខ្ញុំមិននៅរហូតទេ ប៉ុន្តែខ្ញុំនឹងនៅឱ្យបានយូរជាងនេះបន្ដិច”៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT