គ្នា១០នាក់ West Ham នៅអាចលេងស្មើ Lyon ១-១ បាន

ក្រុម West Ham របស់អង់គ្លេសទោះជាមានគ្នាត្រឹម១០នាក់ ប៉ុន្តែពួកគេនៅតែអាចលេងស្មើក្រុម Lyon បានដដែលក្នុងលទ្ធផល ១-១ ក្នុងពានរង្វាន់ Europa League ។

សម្រាប់ការប្រកួតនេះដែរ West Ham នៅសល់គ្នាត្រឹម១០នាក់ប៉ុណ្ណោះនៅតង់ទី២ ក្រោយពីចុងតង់ទី១ កីឡាករ Cresswell ទទួលបានកាតក្រហមទៅ។ តែយ៉ាងណា១០នាក់នៅសល់ធ្វើបានល្អណាស់ៀ ពួកគេនាំមុខទៅលើក្រុម Lyon មុនថែមទៀតនៅនាទី៥២ មុនពេល Ddombele តាមស្មើវិញបាននៅនាទី៦៦។ ចប់ការប្រកួត West Ham ១-១ Lyon ។

ពួកគេនឹងត្រូវកាត់សេចក្ដីនៅទឹកដីរបស់ Lyon ម្ដង ដើម្បីស្វែងរកមួយក្រុមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ Europa League ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT