Ronaldo៖ “កុំ​បោះបង់ យើង​ត្រូវ​តស៊ូដល់​ដង្ហើម​ចុងក្រោយ​បិសាច​ក្រហម”

Cristiano Ronaldo បាន​ឈ្នះ​ពាន​ឯកត្តជន​ប្រចាំ​ខែ​ចំនួន ២ គឺ​នាម​គ្រាប់​បាល់​ល្អ​បំផុត និង​ជា​កីឡាករ​ល្អ​បំផុត​សម្រាប់​ខែ​មិនា​កន្លង​ទៅ។ ការ​លេង​ឲ្យ Man Utd កីឡាករ​ព័រទុយហ្គាល់ ធ្វើ​បាន​ល្អ​ខ្លាំង​កាល​ពី​ខែ​មុន ជា​ពិសេស​ប្រកួត​ទល់​ក្លឹប​ Tottenham Hotspur ដែល​រក​បាន Hat-trick។

បុរស​វ័យ ៣៧ ឆ្នាំ បាន​បង្ហោះ​សារ​លើ Instagram បែប​នេះ៖ “សមិទ្ធផល​បុគ្គល តែងតែ​ត្រូវ​ទទួល​បាន​ការ​ស្វាគមន៍ តែ​វា​ក៏​កាន់​តែ​មាន​តម្លៃ ពេល​យើង​សម្រេច​បាន​តាម​រយៈ​ការ​រួបរួម​គ្នា នៅ​មាន​រឿង​ជា​ច្រើន​ទៀត ដែល​យើង​ត្រូវ​តស៊ូ​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ”។

លោក​បន្ត​ទៀត​ថា៖ “ហើយ​យើង​ក៏​មិន​អាច​បោះបង់​បាន​ដែរ ដរាប​ណា​គោលដៅ​របស់​យើង​មិន​ទាន់​សម្រេច​បាន ហើយ​យើង​មាន​លទ្ធភាព​ក្នុង​ការ​សម្រេច​វា អរគុណ​ដល់​អ្នក​រាល់​គ្នា សម្រាប់​ការ​បោះឆ្នោត​ឲ្យ​ខ្ញុំ​ឈ្នះ​ជា​កីឡាករ​ល្អ​បំផុត​និង ​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ខែ តុះ​យើង​បោះ​ជំហាន​ទៅ​មុខ​ទៀត យើង​នឹង​ខិតខំ​ដល់​ដង្ហើម​ចុងក្រោយ, បិសាច​ក្រហម”។ រំឭក​ថា ប្រកួត​បន្ទាប់​របស់​ក្រុម​ដឹកនាំ​ដោយ​លោក Ralf Rangnick គឺ​កំណត់​ត្រូវ​ប៉ះ Everton នៅ​ថ្ងៃ​សៅរ៍ វេលា​ម៉ោង ០៦:៣០ នាទី​ល្ងាច មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ Instagram

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT