បេក្ខភាព​អ្នកចាត់ការ​រូប​នេះ ប្រកាស​ដក​ខ្លួន​ពី​ក្តី​រំពឹង​ទៅ​ដឹកនាំ​ក្លឹប Man Utd

មាន​បេក្ខភាព​ជា​ច្រើន ដែល​គេ​រំពឹង​ខ្ពស់ នឹង​អាច​ក្លាយ​ជា​អ្នកចាត់ការ​ពេញ​សិទ្ធ​ថ្មី​នៅ​ក្លឹប Manchester United តួ​យ៉ាង​គឺ​លោក Erik ten Hag, Mauricio Pochettino, Brendan Rodgers និង Luis Enrique ជា​ដើម។ តែ​យ៉ាង​ណា​មួយ​ក្នុង​ចំណោម​នោះ គឺ Enrique ជា​គ្រូ​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ប្រកាស​ដក​ខ្លួន​ហើយ។

បុរស​វ័យ ៥១ ឆ្នាំ បាន​បញ្ជាក់​ច្បាស់ៗ​ថា​គ្មាន​ផ្លូវ​ដែល​លោក​នឹង​ទទួល​យក​សំណើ​ក្លឹប​ណា​មួយ​ឡើយ មុន​ចប់​ព្រឹត្តិការណ៍ FIFA World Cup ២០២២។ ដូច្នេះ​មាន​ន័យ​ថា កំឡុង​រដូវ​ក្តៅ​ខាង​មុខ គឺ​ Enrique នឹង​មិន​ចាកចោល​ពី​តំណែង​ជា​អ្នកចាត់ការ​ក្រុម​គោ​ជល់​ជា​ដាច់​ខាត។

អតីត​គ្រូ Barcelona ទម្លាយ​ថា៖ “ខ្ញុំ​នឹង​ទៅ​ចូលរួម​នៅ​កាតារ​ជាមួយ​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​ចុង​ឆ្នាំ ដោយ​ខ្ញុំ​អត់​លេប​សម្តី​ទេ គ្មាន​អ្វី​ដែល​ធំ​ជាង​ការ​តំណាង​ឲ្យ​ជម្រើស​ជាតិ​របស់​យើង​នៅ World Cup ទៀត​នោះ​ឡើយ រួច​រឿង​បន្ទាប់​បែប​ណា យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា”៕

ប្រភព៖ Daily Mail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT