ក្រុម Manchester City នឹងត្រូវទៅលេងនៅទឹកដីក្រុម Liverpool ទៀតហើយ ក្នុងការប្រកួតលីគកំពូលអង់គ្លេសចុងសប្ដាហ៍នេះ។
គេនៅចាំបានថា កាលពីរដូវកាលមុន ក្រុម Man City នេះឯង លេងនៅទឹកដី Liverpool ត្រូវបានរងការវាយប្រហារពីសំណាក់អ្នកគាំទ្រ Liverpool ដោយគប់ឡានក្រុងរបស់ក្រុមលោក Pep តែម្ដង។ ហេតុតែ
មានបទពិសោធដូច្នេះហើយ បានជាការប្រកួតលើកនេះវិញ ពួកគេនឹងត្រូវរកផ្លូវថ្មី ដើម្បីជិះចូលកីឡដ្ឋានប្រកួត ខ្លាចក្រែងមានរឿងមិនល្អ និងអាក្រក់ជាងមុនកើតឡើងចំពោះកីឡាករ។
បន្ថែមពីលើនេះទៀតសោត ក្រុមរបស់លោក Pep ក៏ចង់ឱ្យប៉ូលិសនៅក្រុង Merseyside ជួយការពារឱ្យខ្លាំងចំពោះក្រុមអ្នកគាំទ្រកផ្កាប់មុខរបស់ Liverpool ផងដែរ ព្រោះថារឿងកើតឡើងគឺមកពីការងប់ងុលនេះហើយ។
ដោយឡែកខាងក្រុម Liverpool វិញ ក៏បានអះអាងដែរថា រឿងកើតឡើងរដូវកាលមុននោះ នឹងមិនមានជាថ្មីម្ដងទៀតឡើយ។ ខណៈដែលអ្
នកគាំទ្រដែលបង្កហេតុឡើងមុន ក្រុម Liverpool ក៏បានដាក់ពិន័យពួកគេហើយដែរ៕ប្រភពDailyMail