Scaloni ៖យើងគួរតែសប្បាយមើល Messi លេងទៅ ទាន់នៅមានឱកាស

លោក Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន បានប្រាប់ទៅអ្នកគាំទ្រថាគួរតែសប្បាយចិត្តមើល Lionel Messi លេងនៅមួយរយៈចុងក្រោយនេះទៅ ព្រោះមិនយូរទៀតទេនឹងលែងមានវត្តមានគេលើទីលានទៀតហើយ។

ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដោយកាលពីថ្មីៗនេះ Messi បានបង្ហើបថាក្រោយពីចប់ព្រឹត្តិការណ៍ World Cup 2022 នេះទៅ រូបគេទំនងជានឹងអាចពិចារណាអនាគតបាល់ទាត់ហើយ។ ដោយសម្ដីនេះ អាចសបញ្ជាក់ឱ្យឃើញថា World Cup ឆ្នាំនេះ អាចជាឆ្នាំចុងក្រោយរបស់គេហើយ ក្រោយពីបង្ហាញខ្លួនឱ្យអាហ្សង់ទីនជាច្រើនប្រកួតមកហើយនោះ។

ដោយសារតែសាមីខ្លួននិយាយបែបនេះហើយ ទើបបានជាលោក Scaloni គ្រូអាហ្សង់ទីនក៏ផ្ញើសារទៅអ្នកគាំទ្រថាពេលវេលាជិតអស់ហើយក្នុងការមើលឃើញ Messi លេង។ ដូច្នេះគ្រប់គ្នាគួរតែសប្បាយចិត្ត ជាជាងការរិះគន់នៅពេលបានឃើញកំពូលខ្សែប្រយុទ្ធរូបនេះនៅលើទីលាន៕ប្រភព៖ GOAL

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT