ខ្លាំងណាស់! Barcelona លត់ក្រុម Real Madrid បានដល់ទៅ ៤-០

ក្រុមអ្នកមានបុណ្យ FC Barcelona បានលត់ក្រុម Real Madrid ក្នុងដីខ្លួនឯង នាលទ្ធផល ៤-០ សម្រាប់ការប្រកួតប្រជែងពានរង្វាន់ La Liga ។

លេងនៅទឹកដី Bernabeu មែន ប៉ុន្តែក្រុម Real Madrid មិនអាចធ្វើអ្វីក្រុមភ្ញៀវ Barcelona បាននោះទេ។ ផ្ទុយទៅវិញ ក្រុមរបស់លោក Xavi ធ្វើបានល្អណាស់។ ពួកគេសម្រុកទៅលើក្រុមម្ចាស់ផ្ទះមិនឈប់នោះទេ រហូត Pierre-Emerick Aubameyang រកគ្រាប់បាល់បានដំបូងបាននៅនាទី២៩ មុនពេល Araujo ថែមគ្រាប់ទី២បានទៀត។ ឈានដល់តង់ទី២ Torres ក៏រកគ្រាប់បាល់ទី៣បានទៀតនៅនាទី៤៧ និងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដដែលថែមគ្រាប់ទី៤បាននៅនាទី៥១។

ចប់ការប្រកួត Barcelona បានយកឈ្នះលើក្រុម Real Madrid បានក្នុងលទ្ធផល ៤-០ យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ យ៉ាងណា លទ្ធផលនៃការប្រកួតក៏មិនបានធ្វើឱ្យមានការប្រែប្រួលចំណាត់ថ្នាក់អ្វីនោះទេ ដោយ Real Madrid នៅលេខ១ មាន៦៦ពិន្ទុ និង Barcelona នៅលេខ៣ មាន៥៤ពិន្ទុ៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT