Lampard អរខ្លាំងពេក រហូតបាក់ឆ្អឹងប្រអប់ដៃក្រោយ Everton ឈ្នះ Newcastle

លោក Frank Lampard អបអរខ្លាំងមែនទែន នៅពេលក្រុម Everton របស់លោក យកឈ្នះលើក្រុម Newcastle United បាននៅនាទី៩០+៦ ក្នុងលទ្ធផល ១-០។

Everton កំពុងដុនដាបខ្លាំងហើយការប្រកួតនៅយប់មិញនេះទៀតសោត ទាមទារឈ្នះដាច់ខាត ទើបរក្សាខ្លួនបានល្អគេចផុតពីតំបន់កាត់ចោល។ ដោយឡែកក្នុងការប្រកួត ក្រុមរបស់លោក Lampard ស្ទើរតែអស់សង្ឃឹមថានឹងបាន៣ពិន្ទុទៅហើយ ក្រោយពីកីឡាករ Allan ទទួលបានកាតក្រហមនៅនាទី៨៣ទៅហើយនោះ។ តែសំណាងវិញនៅនាទី៩០+៩ ទៅហើយ Iwobi អាចរកគ្រាប់បាល់បាន១គ្រាប់ ធ្វើឱ្យក្រុម Everton ឈ្នះក្រុម Newcastle United បានក្នុងលទ្ធផល ១-០ តែម្ដង។

ដោយសារតែរំភើបជាមួយគ្រាប់បាល់ចុងម៉ោងនេះពេក លោក Lampard អបអរជាខ្លាំង រហូតដល់បាក់ឆ្អឹងប្រអប់ដៃរបស់ខ្លួន។ អ្នកចាត់ការរូបនេះថាលោកមិនបានទៅដាល់ឬបុកអ្វីនោះទេ ដោយគ្រាន់តែគ្រវៃដៃខ្លាំងប៉ុណ្ណោះហើយក៏បាក់ឆ្អឹងប្រអប់ដៃនេះតែម្ដង។ តែលោកថាមិនជាអ្វីនោះទេចំពោះរឿងនេះ សំខាន់ឱ្យតែក្រុមបាន៣ពិន្ទុទៅគឺល្អបំផុតហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT