Man Utd ​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម UCL ​ក្រោម​ថ្វី​ជើង AT Madrid ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ទៅ​ហើយ ​ដោយ​ចាញ់​ក្រុម Atletico Madrid ​១-០ ​នៅ​ជើង​ទី​២​នេះ ​ខណៈ​ជើង​ទី​១​កន្លង​ទៅ​ស្មើ​គ្នា ១-១។

​លេង​នៅ​ដី​ខ្លួន​ឯង Man Utd ​បាន​បង្កើត​ឱកាស​និង​គ្រប់គ្រង​បាល់​ច្រើន​ដែរ តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម AT Madrid ​បាន​ឡើយ។ ​ផ្ទុយ​ទៅ​វិញ​នៅ​នាទី​៤១ ​Renan Lodi ​ក៏​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​របស់​លោក Simeone ​បាន ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ផង​ដែរ។ ​ដូច្នេះ​ចប់​ការ​ប្រកួត​ Man Utd ០-១ AT Madrid សរុប​ទាំង​ពីរ​ជើង ១-២។ ​

​ចាញ់​ប្រកួត​នេះ​ដែរ ក៏​បាន​ធ្វើ​ឱ្យ Man Utd ​លេង​៥​រដូវ​កាល​មក​ហើយ​មិន​ស្គាល់​ជាតិ​ការ​ឈ្នះ​ពាន​រង្វាន់​ម្ដង​នោះ​ទេ។ ​បើ​ទោះ​ជា​ពួកគេ​បាន​ដូរ​គ្រូ ​និង​ទិញ​កីឡាករ​ថ្មី​ចូល​ជា​ច្រើន​នាក់​ក្ដី តែ​លទ្ធផល​នៅ​មិន​ប្រែប្រួល​អ្វី​ឡើយ ក្រុម​នៅ​តែ​ធ្វើ​មិន​បាន​ល្អ​ដដែល៕ ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT