Xavi ​ថា Aubameyang ​ជា​កាដូ​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Aubameyang ​គឺ​ដូចជា​កាដូ​ធ្លាក់​ពី​លើ​មេឃ​មក​ឱ្យ​ក្រុម​ខ្លួន​អិចឹង​។

​Aubameyang ​បាន​មក​ចូល​រួម​ជាមួយ​ក្រុម Barcelona ​ដោយ​មិន​មាន​តម្លៃ​ខ្លួន​ទេ ​ក្រោយ​ពី​រូបគេ​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្រុម Arsenal ​មក។ ​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​នេះ ឃើញ​ថា​ក្រុម​អ្នក​មាន​បុណ្យ​ទទួល​បាន​លទ្ធផល​ល្អ​ណាស់។ ពួកគេ​ឈ្នះ​ការ​ប្រកួត​ជាប់​ជា​និច្ច ​ហើយ​ក៏​មាន​ចំណែក​រក​គ្រាប់​បាល់​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Aubameyang ​ផង​ដែរ។

​លោក Xavi ​បាន​និយាយ​ពី​វត្តមាន​របស់​អតីត​កីឡាករ Dortmund ​ខាង​លើ​ថា​៖ “Auba ​ជា​កាដូរ​ល្អ​បំផុត​ដែល​យើង​ទទួល​បាន​ពី​លើ​មេឃ​មក ព្រោះ​គាត់​តែងតែ​វិជ្ជមាន​សម្រាប់​គ្រប់​គ្នា​ជា​និច្ច។ ​គាត់​រស់រាយ​នៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ និង​ងាយ​យល់​ជាមួយ​សមាជិក​ដទៃ​ទៀត។ គាត់​យល់​ច្បាស់​ពី​កន្លែង​ត្រូវ​លេង ​និង​បង្កើត​ឱកាស​ច្រើន​សម្រាប់​កីឡាករ​ដទៃ​ទៀត។ គាត់​ប្រឹងប្រែង​ណាស់​សម្រាប់​ជួយ​ក្រុម”៕​ ប្រភព៖ Marca

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT