Man Utd សម្លឹង​ចង់​នាំ​យក​កំពូល​ខ្សែ​ការពារ​ប្រចាំ​លីគ​អាល្លឺម៉ង់ មក​ជំនួស​តំណែង Maguire

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្រង់​លេង​របស់ Harry Maguire ហាក់​នៅ​តែ​បន្ត​ធ្លាក់​ចុះ និង​មិន​អាច​ស្រោចស្រង់​ឲ្យ​ល្អ​ប្រសើរ​វិញ​ទាល់​តែ​សោះ​នៅ​ពេល​ចុង​ក្រោយ។ ហេតុ​នេះ​ក៏​នាំ​ឲ្យ​កើត​មាន​ចចាមអារ៉ាម​ថា ក្លឹប​អាណាព្យាបាល​ក៏​អស់​ការ​អត់ធ្មត់ ហើយ​ចង់​ជ្រេ​ចេញ​កីឡាករ​អង់គ្លេស នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែរ​មក​វិញ ក្លឹប​ម្ចាស់ដី Old Trafford បាន​សម្លឹង​ឃើញ​ខ្សែ​ការពារ​មាឌ​ឌាំង Lucas Hernandez របស់​ក្លឹប Bayern Munich។ កីឡាករ​សញ្ជាតិ​បារាំង សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​អាច​ជា​មាន​តម្លៃ​ផ្ទេរ​ ចន្លោះ ៤៥ ទៅ ៥០ លាន​ផោន។ រដូវ​កាល​នេះ គេ​រាប់​បាន​ជា​កម្លាំង​សកម្ម​របស់​ក្រុម​លោក Julian Nagelsmann ដោយ​បង្ហាញ​ខ្លួន​ជាប់លាប់​ដល់​ទៅ ២៧ ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Fichajes ពេល​នេះ United កំពុង​ដាក់​សំណើ​ចរចា ទៅ​កាន់​ភាគី​ក្លឹប​អាល្លឺម៉ង់​ហើយ ដើម្បី​សិក្សា​ពី​តម្លៃ​ក្នុង​ការ​នាំ​យក Hernandez ចេញ​ពី​ទ្រនំ​នៃ​ក្លឹប Bayern Munich។ ក្រៅ​តែ​ពី United ក៏​រួម​មាន​ទាំង Barcelona និង Real Madrid លឺ​ថា​ចាប់​អារម្មណ៍​មក​លើ​គុណភាព​ខ្សែ​ការពារ​វ័យ ២៦ ឆ្នាំ​ដូច​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT