មិន​ចង់​បាត់បង់ Mata ទោះ​អស់​ឈ្មោះ​ជា​កីឡាករ​ តែ​ក្លឹប Man Utd ចង់​ផ្តល់​ឲ្យ​តំណែង​មួយ​នេះ

ក្លឹប​បិសាច​ក្រហម Manchester United ដ្បិត​មិន​អាច​បន្ត​កុងត្រា​ថ្មី សម្រាប់ Juan Mata តែ​ក៏​មិន​ចង់​បាត់បង់​រូប​គេ​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​ចង់​រក្សា​វត្តមាន​បុរស​សញ្ជាតិ​អេស្ប៉ាញ​ដដែល តែ​មិនមែន​ក្នុង​នាម​ជា​កីឡាករ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Sun ចុះ​ផ្សាយ​ថា ក្លឹប​ម្ចាស់ដី Old Trafford កំពុង​ចរចា​ចង់​ផ្តល់​តំណែង​ថ្មីសន្លាង​មួយ​ដល់​ Mata នោះ​គឺ​ជា​ផ្នែក​មួយ​នៃ ក្រុម​គ្រូ​បង្វឹក​ប្រចាំ​ក្លឹប បន្ទាប់​ពី​គេ​ត្រូ​ផុត​កុងត្រា និង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ឲ្យ​ដឹង​ថា បុរស​វ័យ ៣៣ ឆ្នាំ ដ្បិត​បើ​សឹង​តែ​បាត់​មុខ​ពី​ទីលាន​នៅ​ពេល​ចុង​ក្រោយ តែ​ឱកាស​នៃ​ការ​វិល​ត្រលប់​ទៅ​លើ​ទីលាន​ជា​ថ្មី គឺ​នៅ​តែ​មាន ព្រោះ​អី​លឺ​ថា​មាន​ក្លឹប​នៅ​អ៊ីតាលី និង​អេស្ប៉ាញ​ក៏​ចាប់​អារម្មណ៍​ចង់​បាន​គេ​ផង​ដែរ។ ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ រាប់​បាន​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ United ដោយ​ឈរ​ជើង​តាំង​ពី​ឆ្នាំ ២០១៤ ហើយ​សរុប​ស្ថិតិ​បង្ហាញ​ខ្លួន គឺ ២៧៧ ប្រកួត រក​បាន ៥១ គ្រាប់​និង Assist ៤៧ លើក​ឲ្យ​ក្លឹប៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TheSun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT