អត់​ខ្វះ​ទេ​លុយ! Newcastle លឺ​ថា​មើល​ឃើញ​ខ្សែ​បម្រើ​ម្នាក់ នៅ​ឯ​ក្របខ័ណ្ឌ​កំពូល​បារាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​សារិកា​ព្រៃ Newcastle United ត្រូវ​បាន​គេ​​រាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ក្នុង​ការ​ចង់​នាំ​យក​ខ្សែ​បម្រើ​នៃ​ក្លឹប Marseille គឺ​កីឡាករ Boubacar Kamara នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ។ សម្រាប់​បុរស​វ័យ ២៣ ឆ្នាំ រាប់​បាន​ជា​ចំណែក​សំខាន់​របស់​ក្លឹប​ខាង​លើ ដោយ​រដូវ​កាល​ ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប ៣២ ប្រកួត រក​បាន ១ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Northern Echo ចុះ​ផ្សាយ ក្លឹប Newcastle ឆ្លៀត​ពេល​ឃើញ កុងត្រា​របស់​ Kamara កៀក​នឹង​ផុត ហើយ​ទទួល​ដំណឹង​ថា​កីឡាករ​ច្រាន​ចោល​សំណើ​បន្ត​កុងត្រា​ថ្មី​ផង ដូច្នេះ​ក៏​ចង់​សាកល្បង​ចូល​ចរចា ដើម្បី​ថ្ពក់​យក​គេ មក​ពង្រឹង​តំបន់​កណ្តាល​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុពលភាព​កុងត្រា​របស់​គេ នឹង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ខាង​មុខ ដែល​មាន​ន័យ​ថា ក្លឹប​អង់គ្លេស​នឹង​មិន​ទាមទារ​ឲ្យ​ចំណាយ​លើ​តម្លៃ​ផ្ទេរ​ចូល​សូម្បី​តែ​មួយ​សេន្ត ពោល​ស៊ីសង​គ្នា​តែ​លើ​ថ្លៃ​ពលកម្ម​មួយ​មុខ​គត់។ ក្រៅ​ពី Newcastle កាល​ពី​មួយ​រយៈ​មុន ក៏​ធ្លាប់​លឺ​ថា​មាន​ក្លឹប Man Utd, West Ham និង Crystal Palace ផ្សេង​ទៀត​ដែរ បាន​ចាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​សញ្ជាតិ​បារាំង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ The Northern Echo

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT