Lewandowski បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី ក្រោយ​លុត ៣ គ្រាប់​ទល់ Salzburg យប់មិញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Robert Lewandowski រក​បាន​ដល់​ទៅ ៣ គ្រាប់​ម្នាក់​ឯង នៅ​ចំណោម​គ្រាប់​បាល់​ទាំង ៧ របស់ Bayern Munich ដែល​បាន​យក​ឈ្នះ​ទៅ​លើ Red Bull Salzburg នៅ​ជើង​ទី​ ២ វគ្គ ១៦ ក្រុម UEFA Champions League ក្នុង​ទឹកដី​អាល្លឺម៉ង់ កាល​ពី​យប់មិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​គ្រាប់​បាល់​សារ​នេះ បុរស​វ័យ ៣៣ ឆ្នាំ ក៏​បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ថ្មី យក​ឈ្នះ​ទៅ​លើ​អ្នក​គ្រោង​ចាស់ ជា​អតីត​កីឡាករ​ក្លឹប AC Milan លោក Simone ប្រើ​ពេល ២៤ នាទី កាល​ពី​ប្រកួត​វគ្គ​ចែក​ពូល នា​ខែ​កញ្ញា ឆ្នាំ ១៩៩៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មក​មើល Lewandowski គេ​ប្រើ​ពេល ២៣ នាទី រាប់​ចាប់​ពេល​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​ចាប់​ផ្តើម​ការ​ប្រកួត។ នេះ​ជា​កំណត់ត្រា​ថ្មី ដែល​ជឿ​ថា ប្រាកដ​ជា​នឹង​មិន​ងាយ​រក​ឃើញ​នរណា​មក​បំបែក​ទៀត​បាន​ឡើយ។ សរុប​ស្ថិតិ​ជា​រួម​រដូវ​កាល ២០២១/២២ សម្រាប់​កីឡាករ​របស់​ក្លឹប Bayern គេ​បង្ហាញ​ខ្លួន ៣៥ ប្រកួត រក​បាន ៤២ គ្រាប់​និង Assist ៤ លើក​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT