អតីត​ខ្សែ​ប្រយុទ្ធ Sevilla ​ថា Real Madrid ​នឹង​លើក​ពាន Champions League ម្ដង​ទៀត

លោក Frederic Kanoute ​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម Sevilla ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Real Madrid ​នឹង​អាច​លើក​ពាន UEFA Champions League ​បាន​ម្ដង​ទៀត​នៅ​រដូវ​កាល​នេះ។

Kanoute ​ជា​កីឡាករ​ជោគជ័យ​ម្នាក់ ​ដែល​អ្នក​គាំទ្រ​នៅ​អេស្ប៉ាញ ​ស្គាល់​គ្រប់​គ្នា។ កីឡាករ​បារាំង​រូប​នេះ ​បាន​ព្យាករណ៍​ថា​នៅ​រដូវ​កាល​នេះ ​ក្រុម Real Madrid ​នៅ​តែ​មាន​ឱកាស​ការពារ​តំណែង​ជើង​ឯក UEFA Champions League ​បាន​ដដែល ​ត្បិត​អី​ពួកគេ​បាត់បង់​កីឡាករ​សំខាន់ Cristiano Ronaldo ​ក៏​ដោយ។ កីឡាករ​កើត​នៅ​បារាំង តែ​លេង​ឱ្យ​ជម្រើស​ជាតិ​ម៉ាលី ​រូប​នេះ ​គិត​ដូច្នេះ ​ព្រោះ​យោង​ទៅ​តាម​បទ​ពិសោធ​នៃ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​មាន។ ​ត្បិត​តែ​រដូវ​កាល​ថ្មី ​មិន​ល្អ ប៉ុន្តែ Real Madrid ​នៅ​តែ​ជា Real Madrid ​ដដែល ​ពួកគេ​នឹង​ត្រលប់​មក​ជាមួយ​ភាព​ខ្លាំង​វិញ។

Real Madrid ​បាន​ឈ្នះ​ពាន​រង្វាន់ UCL ​នេះ ​៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ ដូច្នេះ​ប្រសិន​បើ​ពួកគេ​អាច​ធ្វើ​បាន​ឆ្នាំ​ទី​៤​ ទៀត​នោះ គឺ​កាន់​តែ​ពិសេស​មែនទែន។ យ៉ាងណាមិញ ​បើ​ងាក​មក​មើល​លទ្ធផល​រដូវ​កាល​នេះ ​ឆ្លង​កាត់​២​ប្រកួត​នៅ Champions League ​ពួកគេ​រក​បាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ​ដោយ​ឈ្នះ Roma ​នៅ​ប្រកួត​បើក​ឆាក ​និង​ចាញ់​ក្រុម Moscow ​នៅ​យប់មិញ​នេះ៕ប្រភពMarca

  • អតីត​ខ្សែ​ប្រយុទ្ធ Sevilla ​ថា Real Madrid ​នឹង​លើក​ពាន Champions League ម្ដង​ទៀត