លោក Jurgen Klopp មានបំណងចង់ចាកចេញពីក្រុមហង្សក្រហម Liverpool ហើយនៅពេលលោកអស់កុងត្រានៅឆ្នាំ២០២៤ខាងមុខនេះ។
បុរសសញ្ជាតិអាល្លឺម៉ង់បានមកដឹកនាំក្រុម Liverpool រយៈពេល៦ឆ្នាំកន្លះមកហើយ និងបានកែប្រែក្រុមនេះក្លាយជាក្រុមខ្លាំងមួយ រហូតឈ្នះទាំងពានរង្វាន់ English Premier League និង UEFA Champions League ផងដែរ។ បើទោះជាធ្វើបានល្អយ៉ាងនេះក្ដី ប៉ុន្តែលោក Klopp មើលឃើញថាលោកទំនងជាត្រូវចាកចេញហើយនៅឆ្នាំ២០២៤ខាងមុខ ពោលគឺនៅឱ្យអស់កុងត្រាចាស់ប៉ុណ្ណោះ។
ការអះអាងបែបនេះក៏ព្រោះតែលោកមើលឃើញថានៅពេលខាងមុខនេះ ក្លឹបទំនងជានឹងដកសិទ្ធិលោកខ្លះហើយពីការចុះកុងត្រាកីឡាករ ឬអ្វីផ្សេងទៀត។ ដូច្នេះហើយ ប្រសិនបើមិនអាចធ្វើអ្វីដែលលោកចង់បានទេ នោះលោកនឹងចាកចេញហើយ។ អតីតអ្នកចាត់ការក្រុម Dortmund បង្ហើបដែរថាលោកអាចនឹងប្ដូរចិត្តវិញ បើសិនក្លឹបយល់ព្រមផ្ដល់ភាពសំខាន់ដល់លោកឱ្យខ្លាំងវិញ៕ ប្រភព៖ DailyMail