ទាំង​ស្អាត ទាំង​ឆ្លាត នេះ​ណែនាំ​ឲ្យ​ស្គាល់​អ្នកបង​ទី ២១ ជា​សង្សារ​ថ្មី​របស់ Neymar

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​នឹង​រូបរាង​ដ៏​សង្ហារ ទ្រព្យសម្បត្តិ​ដ៏​ហូរហៀរ គួបផ្សំ​នឹង​ភាព​ល្បីល្បាញ​ក្នុង​នាម​ជា​កំពូល​កីឡាករ​បាល់ទាត់​ម្នាក់ ជា​ធម្មតា​ទេ សម្រាប់ Neymar Jr ទៅ​ណា​មក​ណា គឺ​រមែង​មាន​គេ​តាម​ស្រលាញ់​ច្រើន។ ស្ថិត​នៅ​វ័យ ៣០ ឆ្នាំ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល មាន​កូន​ប្រុស​បង្កើត​ម្នាក់​ហើយ តែ​យ៉ាង​ណា​ភរិយា​ស្រប​ច្បាប់​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំឡុង​ពេល​ដែល Neymar ឡើង​កូដ​ខ្លាំង គឺ​ជា​ពេលវេលា​ដែល​គេ​នៅ​ទាក់ទង​ជាមួយ​មិត្ត​ស្រី​ចាស់​តារា​ម៉ូដែល​ប្រេស៊ីល Bruna Marquezine ស្ថិត​ក្នុង​ចំណង​ស្នេហា​បាន​យូរ​ជាង​គេ​ ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០១៧។ ក្រោយ​ការ​បែកបាក់​ កីឡាករ PSG បាន​ស្ថិត​ក្នុង​ចចាមអារ៉ាម​ជាមួយ​តារា​ម៉ូដែល​ជា​ច្រើន​រូប​ផ្សេង​ទៀត មុន​បែកបាក់​លើក​ចុង​ក្រោយ ជាមួយ Natalia Barulich កាល​ពី​ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុះ​សព្វថ្ងៃ តើ Neymar កំពុង​ទាក់ទង​ជាមួយ​នរណា​ដែរ? ជា​ការ​ពិត​សម្រាប់​អតីត​កីឡាករ Barcelona មិន​ចេះ​នៅ​ទំនេរ​យូរ​ឡើយ ដល់​ឥឡូវ​បាន​រក​ឃើញ​គូ​ស្នេហ៍​ថ្មី ដែល​ជា​សង្សារ​ទី ២១ ឈ្មោះ​ថា Bruna Biancardi។ តើ​ស្រី​ស្អាត សម្រស់​បាន​ខាង​លើ ឆ្លងកាត់​ប្រវត្តិ​ស្នេហា និង​មាន​អត្តសញ្ញាណ​បែប​ណា ទើប​ដល់​ថ្នាក់​ស្ទូច​យក​បេះដូង​ប្រុស​សង្ហារ Neymar បាន? តុះ​ទៅ​តាមដាន​ជាមួយ CTS Sports ដូច​ត​ទៅ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Bruna Biancardi ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រួម​គ្នា ជាមួយ Neymar ជា​លើក​ដំបូង កំឡុង​ពេល​ដំណើរ​កម្សាន្ត​លើ​កប៉ាល់ នៅ​កោះ Ibiza ប្រទេស​អេស្ប៉ាញ កាល​ពី​ខែ​សីហា ឆ្នាំ ២០២១។ ទំនាក់ទំនង​សារ​នេះ អ្នក​ទាំង​ពីរ​មិន​បាន​បើក​ចំហ​ខ្លាំង​ពេក​នោះ​ទេ ពោល​គឺ​ជា​ស្នេហា​បែប Private ដែល​មាន​តែ​អ្នក​ស្និទ្ធ​នឹង​ពួក​គេ​ខ្លាំង​ប៉ុណ្ណោះ​ទើប​ដឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​ជា​យ៉ាង​ណា គេ​ចាប់​ផ្តើម​សន្មត​ថា Biancardi គឺ​ជា​មិត្ត​ស្រី​ពិត​ប្រាកដ​របស់ Neymar ក្រោយ​ពេល​អ្នក​ទាំង​ពីរ ចាប់​បើក​ចំហ​ម្តង​បន្តិច នៅ​លើ​បណ្តាញ​សង្គម ជាក់ស្តែង​ដូច​ជា Neymar ធ្លាប់​បង្ហោះ​រូបភាព មាន​ជាប់​តារា​ស្រី​វ័យ ២៧ ឆ្នាំ ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​នៅ​ឯ​ស្រុក​កំណើត កាល​ពី​បុណ្យ​ណូអែល ដែល​គេ​ជឿ​ថា កីឡាករ PSG បាន​នាំ Bruna ទៅ​ជួប​សាច់ញាតិ​ខ្លួន​រួច​ទៅ​ហើយ។ រី​ឯ​ខាង​ស្រី​ផ្ទាល់ ក៏​បាន​បង្ហោះ Stories ដែល​មាន​ជាប់​រូប Neymar បង្ហាញ​ពី​ភាព​សប្បាយ​រីករាយ​របស់​ពួគ​គេ​ជា​បន្តបន្ទាប់​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​សួរ​ថា តើ Biancardi ជា​នរណា ជា​តារា​ម៉ូដែល​ដូច​សង្សារ​ចាស់​មុនៗ​ឯ​ទៀត​ដែរ​ឬ​ទេ? ចម្លើយ៖ គឺ​អត់​ទេ ដោយ​នាង​​គឺ​ជា Influencer ដែល​មាន​ឥទ្ធិពល​មួយ​លើ​បណ្តាញ​សង្គម កើត​នៅ​ថ្ងៃ​ទី ១៥ ​មេសា ឆ្នាំ ១៩៩៤ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​រចនា​ម៉ូដ និង​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឲ្យ​ក្រុមហ៊ុន​យីហោ Long Island រយៈ​ពេល​ជាង ៨ ឆ្នាំ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ គឺ Biancardi ក៏​ជា​មិត្តភ័ក្ដិ​របស់ Antonella Rocuzzo ជា​ប្រពន្ធ​របស់ Lionel Messi តាំង​ពី​មុន​ស្គាល់ Neymar ទៀត​ម្ល៉េះ។ បច្ចុប្បន្ន​លើ​បណ្តាញ​សង្គម Instagram នាង​មាន Follower ជាង ៧៤៦ ០០០ នាក់ ដែល​តួ​លេខ​នេះ ចាប់ផ្តើម​កើនឡើង​ខ្លាំង​ក្រោយ​គេ​ដឹង​ពី​ទំនាក់ទំនង​រវាង​នាង និង​កំពូល​កីឡាករ​ប្រេស៊ីល។ យើង​នឹង​រង់ចាំ​មើល ថា​តើ Bruna ទី​ពីរ នឹង​អាច​ក្លាយ​ជា​នារី​ចុង​ក្រោយ ក៏​ដូច​ជា​ម្តាយ​ស្រប​ច្បាប់​របស់​កូន​ប្រុស Davi Lucca ដែរ​ឬ​ទេ នៅ​ពេល​ទៅ​មុខ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស​ рко для ип

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT