ប្រាក់​រង្វាន់ Carabao Cup ដែល Liverpool ឈ្នះ​ថ្ងៃ​មុន មិន​ស្មើ​នឹង​ប្រាក់​ពលកម្ម Keita ១ អាទិត្យ​ផង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាន​រង្វាន់​ក្នុង​ស្រុក នៅ​ឯ​អង់គ្លេស រាប់​បាន​ថា Carabao Cup នេះ​គឺ​ទទួល​បាន​ប្រាក់​រង្វាន់​ទាប​ជាង​គេ​ហើយ បើ​ធៀប​នឹង​ពាន​ឯ​ទៀត​មាន​ដូច​ជា FA Community Shield និង FA Cup ក៏​ដូច​ជា Premier Legaue ដែល​បាន​ខ្ទង់​លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក ជ័យជម្នះ​ដែល Liverpool ទើប​តែ​យក​ឈ្នះ​ទៅ​លើ Chelsea ​ថ្ងៃ​មុន គឺ​ទទួល​បាន​ប្រាក់​តែ ១០០ ០០០ ផោន​ប៉ុណ្ណោះ។ នេះ​មិន​ស្មើ​នឹង​ប្រាក់​ពលកម្ម​របស់ Naby Keita ក៏​ដូច​ជា Oxlade Chamberlain មួយ​អាទិត្យ​ផង [អ្នក​ទាំង​ពីរ ១ សប្តាហ៍​បាន ១២០ ០០០ ផោន]។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា គណៈ​រៀបចំ​កម្មវិធី​ផ្តល់​ប្រាក់​រង្វាន់​សរុប ២០០ ០០០ ផោន ដោយ​បែងចែក​ទៅ​ឲ្យ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ មាន Arsenal និង Tottenham ម្នាក់ ២៥ ០០០ ផោន ហើយ​ក្រុម​ឈ្នះ​ជើង​ឯក​រង គឺ Chelsea បាន ៥០ ០០០ ផោន រី​ឯ​ក្រុម​ឈ្នះ​ជើង​ឯក Liverpool បាន ១០០ ០០០ ផោន។ ប្រាក់​រង្វាន់​នេះ ទាប​ខ្លាំង បើ​ធៀប​នឹង FA Cup ដែល​បាន ៣,៤ លាន​ផោន តែ​យ៉ាង​ណា​ចំណូល​ផ្សេង​ទៀត ក្លឹប​អាច​ទទួល​បាន​គឺ​ការ​លក់​សិទ្ធ​ផ្សព្វផ្សាយ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ ក៏​ដូច​ជា​សំបុត្រ​ចូល​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន នោះ​ទើប​ជា​ចំណូល​ធំ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT