Paul Scholes៖ ​ខ្ញុំ​ឆ្ងល់ ​មិច​បាន​ជា​ក្លឹប Man Utd ​មិន​ដេញ​លោក Jose ​ចោល

Paul Scholes ​អតីត​កីឡាករ Manchester United ​បាន​បង្ហាញ​អារម្មណ៍​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​ឡើយ ​មួយ​រយៈ​ចុង​ក្រោយ​នេះ។នៅ​យប់មិញ Man Utd ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Valencia ០-០ ​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ UEFA Champions League ។ ​ស្មើ​នេះ​ដែរ ​ត្រូវ​បាន​

អ្នក​វិភាគ​នានា ​ចាប់​ផ្ដើម​យល់​ឃើញ​ថា​លោក Jose ​ពេល​នេះ ​មិន​ដូច​ពី​មុន​ឡើយ។ យុទ្ធសាស្ត្រ​ដឹក​នាំ​ក្រុម ​ហាក់​គ្មាន​ប្រសិទ្ធភាព​អ្វី​ទាំង​អស់ ​ខណៈ​ដែល​កីឡាករ​ផ្ទាល់​ក៏​លែង​ទុក​ចិត្ត​លោក​ផង​​ដែរ។ដោយ​ឡែក ​សូម្បី​តែ​លោក Paul Scholes ​ដែល​ជា​អតីត​កីឡាករ​ឆ្នើម​ម្នាក់​របស់​បិសាច​ក្រហម ​ក៏​រិះគន់​ការ​ដឹក​នាំ​របស់​លោក Jose ​ដែរ។Scholes ​មើល​ឃើញ​ថា ​

អ្នក​ចាត់ការ​រូប​នេះ ​អស់​ប្រសិទ្ធភាព​ដឹក​នាំ​ក្រុម​ទៀត​ហើយ។ សម្រាប់​លោក​ផ្ទាល់ បច្ចុប្បន្ន​នេះ​កំពុង​ឆ្ងល់​ថា ហេតុ​អ្វី​​បាន​ជា Man Utd  ​មិន​ព្រម​ចែក​ផ្លូវ​ជាមួយJose Mourinho ​ដើម្បី​រក​អ្នក​ចាត់ការ​ថ្មី​មក​ពង្រឹង​ក្រុម​ឡើង​វិញ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT