នៅប្រកួតជុំទី ២៧ នៅក្របខ័ណ្ឌ Premier League ក្លឹប Man Utd បានបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ក្លឹប Watford តែលទ្ធផលបញ្ចប់ ៩០ នាទី ធ្វើបានត្រឹមស្មើ ០-០ ប៉ុណ្ណោះ។ ការយកបាន ៣ ពិន្ទុសារនេះ មិនជារឿងល្អទេ ព្រោះកាន់តែបន្ថែមឱកាសដល់ Arsenal ក្នុងការមកប្រជែងយកចំណាត់ថ្នាក់ Top 4។
ក្រុមដឹកនាំដោយលោក Ralf Ragnick ឃើញថា បង្កើតស្ថិតិបានល្អគួរសមនៅប្រកួតសារនេះ ដោយគ្រប់គ្រងបាល់ ៦៨ ភាគរយ ស៊ុតសរុប ២២ លើក តែចំគោលដៅឲ្យ ៣ លើកគត់ ហើយមិនអាចរកបានគ្រាប់បាល់អ្វីទាំងអស់។ រីឯខាងក្រុមភ្ញៀវពួកគេស៊ុត ១០ លើក ចំគោលដៅ ២ លើក និងមិនសូវមានបាល់លេងឡើយ។
ទស្សនាវីដេអូ Highlight ខាងក្រោម៖
https://youtu.be/UeArx-W_wO8
បញ្ជាក់ថា ប្រកួតបន្ទាប់ United នឹងត្រូវជួបក្រុមគីឡូធ្ងន់ គឺ Man City នាថ្ងៃទី ៦ មិនា មុនទៅប៉ះ Tottenham នាសប្តាហ៍បន្ទាប់។ អ៊ីចឹងបើបន្តទម្រង់លេងដូចយប់មិញនេះ តើលទ្ធផលនឹងទៅជាបែបណាវិញ សម្រាប់ប្រកួតខាងមុខ?