ខ្សែប្រយុទ្ធ Dusan Vlahovic បានក្លាយជាកីឡាកររកគ្រាប់បាល់បានលឿនបំផុតក្នុងប្រវត្តិសាស្ត្រ UEFA Champions League ហើយ ក្រោយពីរូបគេប្រើពេលត្រឹម៣២វិនាទីប៉ុណ្ណោះ។
ក្រុម Juventus បានបើកការនាំមុខទៅលើក្រុម Villareal មុនតាំងពីវិនាទី៣២ បន្ទាប់ពីកែបាល់ភ្លាមម្ល៉េះ ដោយកីឡាករ Vlahovic ជាអ្នកធ្វើបានសម្រេច។ តែយ៉ាងណា ក្រុមម្ចាស់ផ្ទះ Villarreal មិនឱ្យក្រុមភ្ញៀវស្រួលនោះទេ ពួកគេក៏រកគ្រាប់បាល់តាមស្មើវិញបាននៅនាទី៦៦ ដោយកីឡាករ Parejo ។ ចប់ការប្រកួត ក្រុមទាំងពីរនេះបានត្រឹមស្មើគ្នាក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។
យ៉ាងណាមិញ ១គ្រាប់របស់ Vlahovic ដែលរកបាននេះ បានក្លាយជាគ្រាប់បាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ UCL ហើយ ខណៈដែលវាក៏ជាការបង្ហាញខ្លួនជាលើកដំបូងសម្រាប់រូបគេដែរ ក្នុងពានរង្វាន់នេះ៕ ប្រភព៖ DailyMail