Messi ស៊ុត​ប៉េណាល់ទី​អត់​ចូល តែ​បាន​គ្រាប់​ពេជ្រ Mbappe ស៊ី​បាល់​ចុង​ម៉ោង​ល្អ​ហួស

ក្លឹប​បារាំង Paris Saint-Germain បាន​បញ្ចប់​លទ្ធផល​យក​ឈ្នះ​ទៅ​លើ​ក្លឹប​អេស្ប៉ាញ Real Madrid ១-០ សម្រាប់​ការ​ប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម​នៅ​ឯ​កីឡដ្ឋាន Parc des Prince ក្នុង​ទីក្រុង​ប៉ារីស កាល​ពី​មុន​នេះ​បន្តិច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិត​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ គឺ​ម្ចាស់ផ្ទះ​លេង​គ្រប​ជិត​ឈឹង​ តាំង​តែ​ពី​ដើម​តង់​ទី ១ មក​ដល់​បញ្ចប់​ការ​ប្រកួត ជាមួយ​ការ​គ្រប់គ្រង​បាល់ ៥៨ ភាគរយ ស៊ុត​ ២១ លើក ចំ​គោលដៅ ៨ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ​ គ្រប់គ្រង​តែ ៤២ ភាគរយ ស៊ុត​ ៣ លើក ចំ​គោលដៅ ០ លើក។ គ្រាប់​បាល់​នាំ​មុខ​ប៊ិះ​តែ​នឹង​កើត​ឡើង​នៅ​នាទី ៦២ តាម​រយៈ​ការ​ស៊ុត​បាល់ ១១ ម៉ែត្រ​របស់ Lionel Messi ប៉ុន្តែ​ត្រូវ​សង្រ្គោះ​បាន​ដោយ​ជោគជ័យ ពី​សំណាក់​អ្នកចាំទី​ដៃ​ស្អិត Thibaut Courtois។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

PSG ព្យាយាម​មួយ​សារ​ហើយ​មួយ​សារ​ទៀត រហូត​ដល់​នាទី ៩៤ កៀក​នឹង​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ស្រាប់​តែ Neymar បាន​ប៉ែង​បាល់​បញ្ជូន​ទៅ​ឲ្យ​យុវជន​ឆ្នើម Mbappe ហើយ​កីឡាករ​បារាំង រត់​ជ្រែក​ចូល​ផុត​កីឡាករ ៣ រូប មុន​ស៊ុត​ផុត​ដៃ​អ្នកចាំទី រក​បាន​មួយ​គ្រាប់​ដោយ​ជោគជ័យ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT