Thuram ថា​ដោយសារ​ហេតុផល​នេះ R.Madrid នឹង​គ្មាន​គីឡូ​លោត​រួច​ជាមួយ PSG ទេ

នៅ​សល់​តែ​រយៈ​ពេល​ ២ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការ​ទន្ទឹង​រង់ចាំ​របស់​បងប្អូន​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់ ក៏​នឹង​ឈាន​ចូល​មក​ដល់ នោះ​គឺ​ជា​ជំនួប​ពិសេស ការ​ប៉ះ​គ្នា​រវាង​ក្លឹប​សេដ្ឋី​បារាំង Paris Saint-Germain និង​ក្លឹប​អធិរាជ​ស Real Madrid នៅ​ឯ​ប្រកួត​វគ្គ ១៦ ក្រុម UEFA Champions League។ ការ​ប្រកួត​ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ ទី ១៦ ​កុម្ភៈ មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ឈាន​ដល់​ការ​ប្រកួត យើង​ងាក​មក​មើល​ការ​លើក​ឡើង​របស់​អតីត​កីឡាករ​ជើង​ចាស់ ២ រូប ដោយ​ទស្សន៍ទាយ​ខុស​គ្នា ជុំវិញ​លទ្ធផល​ដែល​នឹង​អាច​កើត​ឡើង​រវាង​ក្រុម​ទាំង​ពីរ។ សម្រាប់​អតីត​ខ្សែ​ការពារ​សញ្ជាតិ​បារាំង Lilian Thuram បាន​និយាយ​ថា PSG នឹង​ឈ្នះ​ការ​ប្រកួត​សារ​នេះ ក៏​ដោយសារ​តែ​មាន​វត្តមាន​កីឡាករ​កំពូល​ទាំង ៣ សហការ​គ្នា មាន Lionel Messi, Kylian Mbappe និង Neymar Jr។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​បទសម្ភាសន៍​ប្រាប់​សារព័ត៌មាន MARCA លោក Thuram និយាយ៖ “ប្រសិន​ឲ្យ​ខ្ញុំ​ជ្រើស ថា​ក្រុម​ណា​ដែល​នឹង​ឈ្នះ​ការ​ប្រកួត នោះ​ខ្ញុំ​គិត​ថា ជា PSG ព្រោះ​ពិត​ណាស់ ការ​ដែល​ក្រុម​របស់​យើង មាន Messi Neymar និង Mbappe លេង​រួម​គ្នា នោះ​គឺ​មិន​ងាយ​នឹង​បរាជ័យ​ឡើយ ព្រោះ​ពួក​គេ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “បន្ថែម​ពី​នេះ យើង​ក៏​មាន​អ្នកចាំទី​ដ៏​ល្អ​បំផុត​មួយ​ផង​ដែរ ក៏​ដូច​ជា​ខ្សែ​ការពារ​កណ្តាល​លំដាប់​ពិភពលោក Marquinhos ដូច​គ្នា​ទៅ​នឹង Kimpembe អ៊ីចឹង​ហើយ ខ្ញុំ​យល់​ឃើញ​ថា PSG នឹង​ឈ្នះ​ការ​ប្រកួត​នេះ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ងាក​មក​អតីត​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប​ខាង​លើ​ទាំង​ពីរ គឺ Nicolas Anelka ក៏​បាន​បង្ហើប​ប្រាប់ ថា​មិនមែន PSG ទេ តែ​គឺ​ជា Real Madrid ដែល​សង្ឃឹម​ខ្ពស់​ជាង ព្រោះ​អី​ពួក​គេ​ជា​ក្រុម​មាន​បទពិសោធន៍​ជោកជាំ​នៅ​ពាន​អឺរ៉ុប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​បទសម្ភាសន៍​ជាមួយ MARCA អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង​និយាយ៖ “នេះ​វា​ប្រៀប​ដូច​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​មួយ​អ៊ីចឹង​ដែរ ដោយ​ក្រុម​ខ្លាំង​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា តែ​ខ្ញុំ​សុំ​ឲ្យ Madrid ជា​ក្រុម​មាន​ប្រៀប​ជាង ព្រោះ​ពួក​គេ​មាន​បទពិសោធន៍​ច្រើន​ជាង និង​តែងតែ​រឹងមាំ​នៅ​ការ​ប្រកួត​ UCL រី​ឯ PSG ពួក​គេ​ក៏​មាន​កីឡាករ​លេចធ្លោ​ ដូច្នេះ​ក៏​រាប់​ថា​ អាច​មាន​សង្ឃឹម​ទទួល​បាន​លទ្ធផល​ល្អ​ផង​ដែរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ស្ថិតិ​ធ្លាប់​ប៉ះ​គ្នា​រវាង​ក្រុម​ទាំង​ពីរ គឺ​កើត​ឡើង ៦ ប្រកួត ដោយ​ក្រុម​ឈ្នះ​ជើង​ឯក ១៣ សម័យ​កាល R.Madrid ទទួល​បាន​ជ័យជម្នះ ៣ លើក ស្មើ ២ លើក និង​ចាញ់ ១ លើក។ រី​ឯ​គ្រាប់​បាល់​កើត​ឡើង​សរុប គឺ ១៥ គ្រាប់ ខាង Real រក​បាន ៨ និង​ខាង PSG រក​បាន ៧។ ការ​ជួប​គ្នា​លើក​ចុង​ក្រោយ នៅ​វគ្គ​ចែក​ពូល រដូវ​កាល ២០១៩/២០ សរុប​ទាំង​ពីរ​ជើង PSG យក​ឈ្នះ ៥-២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​សម្រាប់​ការ​ប្រកួត​សារ​នេះ​ដែរ អាជ្ញាកណ្តាល​លើ​ទីលាន គឺ​ជា​លោក Daniele Orsato ដោយ​បុរស​វ័យ ៤៦ ឆ្នាំ សញ្ជាតិ​អ៊ីតាលី ក៏​ធ្លាប់​ជា​អាជ្ញាកណ្តាល​កាត់​សេចក្តី​នៅ​បរាជ័យ ដែល PSG ចាញ់ Bayern នា​វគ្គ​ផ្តាច់ព្រ័ត្រ ឆ្នាំ ២០២០ និង​វគ្គ ៤ ក្រុម​ចុង​ក្រោយ ដែល Real Madrid ចាញ់ Chelsea កាល​ពី​ឆ្នាំ ២០២១៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT