ក្រុមហ៊ុនសំលៀកបំពាក់ធំលំដាប់ពិភពលោក Nike បានបញ្ឈប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Mason Greenwood ហើយ ក្រោយពីរូបគេពិតជាបានប្រពឹត្តិអំពើចាប់រំលោភ ធ្វើបាបមិត្តស្រីរបស់គេមែន។
Greenwood ត្រូវបានចាប់ខ្លួនដោយក្រុមប៉ូលិសនៅតំបន់ Manchester បន្ទាប់ពីរូបគេពិតជាបានធ្វើបាបមិត្តស្រីរបស់ខ្លួនមែន។ ក្រោយពីមានការចោទប្រកាន់ផ្លូវការបែបនេះហើយ ទើបបានជាក្រុមហ៊ុន Nike ដែល Sponsor លើរូបគេ បានប្រកាសកាលពីយប់មិញ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនោះហើយ។ ក្រុមហ៊ុន នេះសំអាងលើហេតុផល កីឡាករបានប្រព្រឹត្តិអំពើមិនសមរម្យទៅលើនារីវ័យ១៨ឆ្នាំដែលកំពុងសិក្សានៅឡើយ។
ក្រៅពីអស់កុងត្រាជាមួយ Nike ហើយ ក្រុមហ៊ុនហ្គេម FIFA 22 ក៏បានសម្រេចចិត្តដករូបគេចេញទៀតដែរ។ នៅក្លឹប Man Utd វិញ ក៏កំពុងបញ្ឈរជើងគេសិន មិនបញ្ជាក់ពេលវេលាត្រលប់មកវិញ។ ជម្រើសជាតិអង់គ្លេសបានប្រកាសមិនកោះហៅគេចូលក្រុមទៀតនោះទេ៕ ប្រភព៖ DailyMail