ទោះ​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ ក៏​មិន​ច្បាស់​ថា​ដឹង! នេះ​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ៣ របស់ Ronaldo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥ ​កុម្ភៈ ឆ្នាំ ២០២២ គឺ​ជា​ថ្ងៃ​ដែល​រំកិល​អាយុ Cristiano Ronaldo ឡើង​មួយ​លេខ​ទៀត​ហើយ ពោល​ឈាន​ចូល​អាយុ ៣៧ ឆ្នាំ។ បើ​ទោះ​បី​ជា​វ័យ​កាន់​តែ​ចំណាស់ ប៉ុន្តែ​ទំហំ​នៃ​ការ​ស្រលាញ់​គាំទ្រ​ សម្រាប់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​នៅ​តែ​បន្ត​មាន​ឥត​ឈប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ងាក​មក​ក្នុង​អត្ថបទ​នេះ CTS Sports សូម​ជីក​កកាយ​លើក​មក​បង្ហាញ​នូវ​ការ​ពិត និង​អាថ៌កំបាំង ៣ យ៉ាង​ ពី​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Man Utd ដែល​ជឿ​ថា ទោះ​អ្នក​ជា​អ្នក​គាំទ្រ​កាន់​ឆ្នាំ ក៏​មិន​ប្រាកដ​ថា ធ្លាប់​បាន​ដឹង​ទាំង​អស់​នោះ​ដែរ៖

៣) Ronaldo ធ្លាប់​ដើរ​សុំ​អាហារ​គេ​ហូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​ក្លាយ​ជា​សេដ្ឋី​លុយ​វាល់​លាន​ដូច​ពេល​បច្ចុប្បន្ន បង្វែរ​ទៅ​អតីតកាល CR7 គឺ​ត្រឹម​តែ​ជា​ក្មេង​ក្រ​ខ្សត់​ម្នាក់ ដែល​មាន​ក្តីស្រមៃ​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់។ កំឡុង​ពេល​គ្រួសារ​លោក​ក្រ​លំបាក​ខ្លាំង Ronaldo ធ្លាប់​ដើរ​សុំ​អាហារ​គេ​ហូប ហើយ​មាន​ពេល​មួយ​នោះ បុគ្គលិក​បម្រើ​ការ​នៅ​ហាង​ McDonald’s បាន​ផ្តល់​អាហារ​ឥត​គិត​ថ្លៃ​មួយ​ពេល សម្រាប់​ Ronaldo រួច​បាន​ធ្វើ​ឲ្យ​លោក​ចងចាំ​ទល់​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​បទសម្ភាសន៍​មួយ អតីត​កីឡាករ​នៅ​ក្លឹប R.Madrid និយាយ៖ “ពេល​មួយ​នោះ​យើង​ឃ្លាន​ខ្លាំង​ណាស់ ហើយ​នៅ​មុខ​កីឡដ្ឋាន​ មាន​ហាង McDonald’s ដោយ​ខ្ញុំ​បាន​ទៅ​គោះ​ទ្វារ រួច​សុំ​បឺហ្គឺរ​គេ​ហូប ដោយ​ខ្ញុំ​ចាំ​ថា មាន​ស្រ្តី​ម្នាក់​ឈ្មោះ Edna និង​ក្មេង​ស្រី​ពីរ​នាក់​ឯ​ទៀត ដែល​បាន​ផ្តល់​អាហារ​មក​ឲ្យ​ខ្ញុំ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) ជួប​ស្នេហ៍​ពិត នៅ​ហាង​លក់​សំលៀកបំពាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូ​ស្នេហ៍​មុនៗ Ronaldo មិន​ដែល​រក្សា​ទំនាក់ទំនង​ឲ្យ​លើស​ពី ៣ ឆ្នាំ​នោះ​ទេ តែ​មក​ដល់​ជាមួយ Georgina Rodriguez គិត​មក​ទល់​ពេល​នេះ គឺ​ឆ្លង​កាត់​រយៈ​ពេល​ជាង ៥ ឆ្នាំ​ហើយ។ គ្រប់​គ្នា​ជឿ​ថា តារា​ម៉ូដែល​ស្រី​កូន​កាត់​អាហ្សង់ទីន-អេស្ប៉ាញ គឺ​ពិត​ជា​នារី​ចុង​ក្រោយ​ក្នុង​ជីវិត​របស់ Ronaldo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើមចម​នៃ​ការ​បង្កាត់​ភ្លើង​ស្នេហ៍​រវាង Ronaldo និង Georgina គឺ​កើត​ឡើង នៅ​ពេល​ដែល Georgina បម្រើ​ការ​ជា​បុគ្គលិក​ផ្នែក​លក់​នៅ​ហាង Gucci ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ហើយ​ពេល​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ភ្លាម និស្ស័យ​ស្នេហ៍​ហាក់​បញ្ឆេះ​ឡើង​ភ្លែត រហូត​ដល់​ទាក់ទង​ ក្លាយ​ជា​ចំណង បង្កើត​បាន​កូន​ស្រី​មួយ​ដល់​សព្វថ្ងៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) មូលហេតុ​មិន​ទទួល​ទាន​ស្រា

មិន​មែន​គិត​ពី​រឿង​សុខភាព​ជា​ធំ​នោះ​ទេ តែ​មូលហេតុ​ចម្បង ដែល Ronaldo មិន​ទទួល​ទាន​ស្រា គឺ​ដោយសារ​សុរា​នេះ​ឯង បាន​ឆក់​យក​ជីវិត​ឪពុក​របស់​លោក ត្រឹម​អាយុ ៥២ ឆ្នាំ ជា​ពេលវេលា​ដែល Ronaldo កំពុង​តែ​បណ្ដុះ​ភាព​ជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​ពេល​បាត់បង់​ឪពុក​ អតីត​កីឡាករ​នៅ​ក្លឹប Sporting ក៏​បាន​សន្យា​នឹង​ខ្លួន​ឯង ​ដោយ​មិន​ប៉ះ​សុរា​ដាច់​ខាត។ គួបផ្សំ​នឹង​ការ​ប្រកាន់ខ្ជាប់​គោលជំហរ​នេះ ក៏​បាន​ជួយ​ឲ្យ​កាយសម្បទា​កីឡាករ​វ័យ ៣៧ ឆ្នាំ​ មើល​ទៅ​នៅ​តែ​ក្មេង​ ដូច​យុវជន​ស្រករ ២០៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT