ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប បានយកឈ្នះលើក្រុមម្ចាស់ផ្ទះកាមេរ៉ូន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រក្នុងលទ្ធផល ៣-១ ក្រោយពីលេងស្មើគ្នា ០-០ នៅម៉ោងប្រកួត។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់មិញនេះ ក្រុមម្ចាស់ផ្ទះកាមេរ៉ូន និងអេហ្ស៊ីប មិនអាចធ្វើអ្វីគ្នាបានឡើយ។ ពួកគេលេងស្មើគ្នា 0-០ នៅម៉ោងប្រកួត៩០នាទី ហើយថែម១៥នាទី២ដងទៀត ក៏លទ្ធផលមិនមានការប្រែប្រួលដែរ។ ដូច្នេះដើម្បីស្វែងរកអ្នកឈ្នះចាញ់ពិតប្រាកដ ការប្រកួតតម្រូវឱ្យទាត់ប៉េណាល់ទីកាត់សេចក្ដី១១ម៉ែត្រ។ ជាលទ្ធផលនៅវគ្គនេះ អេហ្ស៊ីប ធ្វើបានល្អជាង យកឈ្នះក្នុងលទ្ធផល ៣-១ ។
ក្រុមរបស់ Mohamed Salah នឹងឡើងវគ្គផ្ដាច់ព្រ័ត្រ Africa Cup of Nations ដោយប៉ះជាមួយក្រុម Sadio Mane នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយ៕
ប្រភព៖ DailyMail