អ្នក​គាំទ្រ Man Utd ​អាច​យក​អាវ Greenwood ​ទៅ​ដូរ​អាវ​ថ្មី​បាន​

​ក្រុម​អ្នក​គាំទ្រ Manchester United ​មាន​ឱកាស​អាច​យក​អាវ​ដែល​ពួកគេ​ទិញ​មាន​ឈ្មោះ Manson Greenwood ​អាច​ទៅ​ដូរ​យក​អាវ​ថ្មី​បាន ​គ្រប់ Store ​ដែល​មាន​លក់​ទាំង​អស់។

​ដោយសារ​តែ​បញ្ហា​ធ្វើ​បាប​មិត្ត​ស្រី​កន្លង​ទៅ ​បាន​ធ្វើ​ឱ្យ Greenwood ​ត្រូវ​ក្លឹប Man Utd ​ដក​ឈ្មោះ​ចេញ ​ពី​គ្រប់​ផលិតផល​របស់​ក្លឹប​ទាំង​អស់ ​រួម​ទាំង​ផលិតផល​ខោអាវ​ផង​ដែរ។ ​រហូត​ដល់​ពេល​នេះ ​ក្លឹប​បាន​ប្រកាស​ថែម​ទៀត​ថា​ប្រសិន​បើ​អ្នក​គាំទ្រ​ណា​បាន​ទិញ​អាវ​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ ​នោះ​ពួកគេ​អាច​យក​ទៅ​ដូរ​អាវ​ថ្មី​បាន ​ដោយ​មិន​គិត​ប្រាក់​នោះ​ទេ។

 

​រហូត​មក​ដល់​ពេល​នេះ ​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​ខាង​លើ ​ត្រូវ​បាន​ចេញ​ពី​គុក​ហើយ ​ក្រោយ​ពី​ជាប់​៣​យប់​មក។ ​យ៉ាងណា ​បទ​ចោទ​ប្រកាន់​របស់​គេ​នៅ​មាន​ដដែល ​ដោយ​គ្រាន់​តែ​មេធាវី​អាច​ធានា​ខ្លួន​ចេញ​ពី​ក្រៅ​ឃុំ​ប៉ុណ្ណោះ៕ ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT