Arsenal ​ព្រម​ដោះលែង Aubameyang នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន ទៅ​ឲ្យ Barcelona

ក្លឹប​កាំភ្លើង​ធំ Arsenal ទី​បំផុត​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង បញ្ចប់​កុងត្រា​មុន​កាល​កំណត់​រវាង​ភាគី​កីឡាករ Pierre-Emerick Aubameyang ​ហើយ​កីឡាករ​ក៏​បាន​ចាកចេញ​ពី​ក្លឹប​រួច​ហើយ​ដែរ និង​បាន​ទៅ​ចុះ​ហត្ថលេខា​ឲ្យ​ក្លឹប​ថ្មី Barcelona សម្រាប់​លក្ខខណ្ឌ​ផ្ទេរ​ឥត​តម្លៃ​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ប្រយុទ្ធ​វ័យ ៣២ ឆ្នាំ បាន​ទៅ​ដល់​ទឹកដី​អេស្ប៉ាញ​តាំង​ពី​ថ្ងៃ​ចន្ទ ហើយ​បើ​ទោះ​បី​ផុត​កាលបរិច្ឆេទ​ទីផ្សារ​ដោះដូរ តែ​ដោយសារ​ក្នុង​នាម​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន ដូច្នេះ​គេ​អាច​ផ្ទេរ ហួស​ថ្ងៃ​កំណត់​បាន។ តាម​ការ​ប្រកាស​របស់​ក្លឹប Arsenal បាន​ឲ្យ​ដឹង​ថា៖ “Pierre-Emerick Aubameyang បាន​ចាកចេញ​ពី​ក្លឹប នៅ​កិច្ច​ព្រមព្រៀង​បញ្ចប់​កុងត្រា​មុន​កាល​កំណត់ យើង​ជូនពរ​ឲ្យ​គេ​ជួប​តែ​រឿង​ល្អ​នៅ​ជំហាន​បន្ទាប់​ក្នុង​អាជីព ហើយ​ក៏​អរគុណ​ពេលវេលា​កន្លង​មក​ដែល​គេ​លះបង់​មក​ឲ្យ​ក្លឹប”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា ការ​ចាកចេញ​របស់ កីឡាករ​ហ្គាបុង​សារ​នេះ ក៏​រាប់​បាន​ជា​ការ​សម្រាល​បន្ទុក​ចំណាយ​មួយ​ផ្នែក​ធំ ឲ្យ Arsenal ផង​ដែរ ព្រោះ​អី​ក្លឹប​ចាយ​ច្រើន​ណាស់​លើ​ថ្លៃ​ពលកម្ម ដល់​ទៅ ២៥០ ០០០ ផោន/សប្តាហ៍។ ស្ថិតិ​មក​ចូលរួម ១៦៥ ប្រកួត គេ​រក​បាន ៩២ គ្រាប់ ពោល​ឈរ​ជើង​ជិត ៤ ឆ្នាំ​ពេញ​ឲ្យ Arsenal ក្រោយ​ចាកចេញ​ពី Dortmund កាល​ពី​ឆ្នាំ ២០១៨៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT