ផ្លូវការ! Barcelona ខ្ចីជើងខ្សែប្រយុទ្ធ Traore ពីក្រុម Wolves បានហើយ

ក្រុមអ្នកមានបុណ្យ FC Barcelona បានសម្រេចការខ្ចីជើងខ្សែប្រយុទ្ធ Adama Traore ពីក្រុម Wolverhampton Wanderers បានហើយ ដោយមានកុងត្រារហូតដល់ចប់រដូវកាលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ Traore នៅសល់កុងត្រា១៨ខែទៀតប៉ុណ្ណោះជាមួយក្រុម Wolves ហើយមុនពេលក្រុម Barcelona ខ្ចីជើងទៅនេះ ក៏មានក្លឹបមួយចំនួនដូចជា Spurs ជាដើម ចង់បានគេខ្លាំងផងដែរ។ តែដោយសារមានចិត្តស្រលាញ់អតីតក្លឹបខ្លួនធ្លាប់លេង ទើបបានជាកីឡាករអេស្ប៉ាញរូបនេះសម្រេចចិត្តមកលេងនៅក្រុម Barcelona វិញបែបនេះ ទោះស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករវ័យ២៦ឆ្នាំខាងលើជាយុវជនរបស់ក្រុម Barcelona ហើយចាកចេញពីទឹកដី Camp Nou នៅឆ្នាំ២០១៥ ដោយទៅលេងឱ្យក្រុម Aston Villa ។ បន្ទាប់មក រូបគេចំណាយពេល២ឆ្នាំទៀតលេងឱ្យក្រុម Middlebrough មុនពេលសម្រេចចិត្តចូលលេងឱ្យក្រុម Wolves ដោយកាលនោះមានតម្លៃខ្លួនផ្ទេរ១៨លានផោន៕ ប្រភព៖ BBC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT