ខ្សែប្រយុទ្ធ Christian Pulisic ក្លាយជាកីឡាករចុងក្រោយគេក្នុងក្រុមតោខៀវ Chelsea ដែលបានចេញមុខមករិះគន់ការដឹកនាំរបស់លោក Thomas Tuchel ។
កីឡាករតម្លៃខ្លួន៥៨លានផោននេះ កំពុងពិបាកទទួលបានឱកាសបង្ហាញខ្លួនណាស់ក្រោមការដឹកនាំរបស់លោក Thomas Tuchel ។ ស្របពេលរូបគេក៏មានបញ្ហារបួសផងនោះ គឺស្ទើរតែមិនមានឱកាសបង្ហាញខ្លួនទាល់តែសោះហើយ។ ជាមួយគ្នានេះដែរ កីឡាករសញ្ជាតិអាមេរិករូបនេះក៏បានរិះគន់ខ្លះៗទៅលើប្រព័ន្ធដឹកនាំរបស់អ្នកចាត់ការផងដែរ។
Pulisic បានពោលថា៖ “វាជាឆ្នាំឡើងនិងចុះ ច្បាស់ណាស់ មិនមានពេលណាដែលខ្ញុំបានលេងកន្លែងដែលខ្ញុំចង់លេងនោះទេនៅពេលនេះ។ ខ្ញុំកំពុងតែរក្សាការងារបន្ដទៅមុខទៀត វាមិនធ្វើឱ្យខ្ញុំពិបាកអ្វីនោះទេ ខ្ញុំនឹងធ្វើការងាររបស់ខ្ញុំឱ្យបានល្អបំផុត។ ទោះជាខ្ញុំមិនបានលេងកន្លែងដែលខ្ញុំចង់ក្ដី ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព”៕
ប្រភព៖ DailyMail