តេក្វាន់ដូ ITF ជំរុញចៅក្រម-អាជ្ញាកណ្តាល អភិវឌ្ឍខ្លួនកាន់តែប្រសើរត្រៀម២០២៣

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម បួន លឹមហេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ ITF បានជំរុញឲ្យចៅក្រម-អាជ្ញាកណ្តាល ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាល កម្រិត-កកីឡាតេក្វាន់ដូ ITF ពីថ្ងៃទី២១ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះត្រូវដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីអភិវឌ្ឍជំនាញឲ្យបានល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាសមិទ្ធផលថ្មីមួយ ក្រោមកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាណាព្យាបាលរបស់សហព័ន្ធកីឡាជាតិ ហើយតែងតែជួយផ្តល់សេវាបច្ចេកទេស ក៏ដូចជាការផ្តល់កញ្ចប់ថវិកាគាំទ្រ៤ឆ្នាំចុងក្រោយនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ ITF ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ «ប្រសិនបើមិនមានកញ្ចប់ថវិកាគាំរបស់ក្រសួងអប់រំទេ នោះពិតជាមានការលំបាក ក្នុងការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់របស់កីឡាករ កីឡាការិនី ក៏ដូចជាសកម្មភាពប្រកួតនានាផងដែរ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម អ៊ុំណារិន្ទ អគ្គលេខាធិការងសហព័ន្ធ និងជាប្រធានគ្រប់គ្រងវគ្គនេះបញ្ជាក់ថា វគ្គនេះមានចៅក្រម-អាជ្ញាកណ្តាល ៣០នាក់មកពី៩ខេត្ត-ក្លិប ដែលមានគ្រូឧទ្ទេស Master RI CHOL NAM មកពីប្រទេសកូរ៉េខាងជើងជើង កម្រិតខ្សែក្រវាត់៨ដាន់ ដែលជាប្រធានបច្ចេកទេសសហព័ន្ធតេក្វាន់ដូ ITF អាស៊ី និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងគ្រូឧទ្ទេស លោក ហ៊ឹម រីដា ដែលជាគ្រូជម្រើសជាតិកម្ពុជា និងជាចៅក្រមអន្តរជាតិផងដែរ។ ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ គឺសិក្ខាកាម១០នាក់ទទួលបាននិទ្ទេសល្អ ១២នាក់ ល្អបង្គួរ និង៨នាក់ និទ្ទេសមធ្យម៕
ប្រភព: Cambodia 2023

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT