លឺ​ក្លឹប​ដទៃ​ចង់​បាន​ច្រើន ឥឡូវ Man Utd ដាក់​តម្លៃ​ខ្លួន Alex Telles មក​ហើយ

ក្លឹប​បិសាច​ក្រហម Man Utd បាន​ដាក់​តម្លៃ​ខ្លួន​ខ្សែ​ការពារ​ស្លាប​ឆ្វេង Alex Telles មក​ហើយ បន្ទាប់​ពី​លឺ​ថា​ក្លឹប​ដទៃ​ជា​ច្រើន ចាប់​អារម្មណ៍​មក​លើ​សមត្ថភាព​កីឡាករ​ប្រេស៊ីល។ បញ្ជាក់​ថា បុរស​វ័យ ២៩ ឆ្នាំ បាន​ផ្ទេរ​ចេញ​ពី FC Porto នៅ​តម្លៃ​ជាង ១២ លាន​ផោន កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន L’Interista ចុះ​ផ្សាយ​ថា សូម្បី​តែ​ក្លឹប​អ៊ីតាលី Inter Milan ក៏​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​នៃ​ក្លឹប Man Utd ផង​ដែរ ហើយ​ក៏​ទទួល​បាន​ចម្លើយ​មក​វិញ នោះ​គឺ​ភាគី​ក្លឹប​អាណាព្យាបាល ទាមទារ​តម្លៃ​ផ្ទេរ​ជា​កំហិត ១៣ លាន​ផោន ប្រសិន​ចង់​យក​ Telles ចេញ​ពី Old Trafford។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បន្ត​ថា ភាគី​ខាង​ Man Utd នឹង​ព្រម​តែ​ក្នុង​ការ​ចរចា ទិញ​ផ្តាច់​កុងត្រា​ប៉ុណ្ណោះ ជា​រួម​បើ​ចង់​ខ្ចី​ជើង គឺ​នឹង​បដិសេធ​ដាច់​ខាត់។ ពេលវេលា​ក្នុង​ការ​សម្រេច ក៏​ទុក​ពេល​ឲ្យ​ក្លឹប​ដែល​ចង់​បាន គិតគូរ​មុន​វេលា​ម៉ោង ១១ យប់​នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដែល​ជា​កាលបរិច្ឆេទ​បិទ​ទីផ្សារ​ដោះដូរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ L’Interista

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT