Newcastle ចាយ​លុយ ៤០ លាន​ផោន សម្រេច​ការ​ផ្ទេរ​កីឡាករ​ចំណូល​ថ្មី​ទី ៣ ចូល​ក្លឹប

បន្ទាប់​ពី​យក​បាន​ខ្សែ​ការពារ​ស្លាប Kieran Trippier និង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Chris Wood ឥឡូវ​ក្លឹប​ Newcastle United ត្រូវ​បាន​គេ​រាយការណ៍ ថា​បាន​សម្រេច​ការ​នាំ​យក​ខ្សែ​បម្រើ​ចំណូល​ថ្មី​មួយ​រូប​ទៀត​ហើយ ចេញ​ពី​ក្លឹប Lyon ​នៃ​ក្របខ័ណ្ឌ​បារាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Bruno Guimaraes ដែល​មាន​តម្លៃ​ផ្ទេរ ៤០ លាន​អឺរ៉ូ ហើយ​លឺ​ថា ក្លឹប Newcastle និង Lyon បាន​ចរចា​គ្នា​ត្រូវរ៉ូវ​អស់​ហើយ បើ​ទោះ​បី​កន្លង​មក ធ្លាប់​មាន​ក្លឹប​យក្ស Arsenal និង Juventus តាម​ក្រវែល​មើល​ឥត​ឈប់។ នេះ​បើ​តាម​សារព័ត៌មាន L’Equipe បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង​នេះ ខាង​ក្លឹប​សារិកា​ព្រៃ ក៏​នឹង​ផ្តល់​ថ្លៃ​ពលកម្ម​ប្រហាក់ប្រហែល ការ​ដែល​ Lyon ធ្លាប់​ផ្តល់​ឲ្យ​កីឡាករ​វ័យ ២៤ ឆ្នាំ។ រំឭក​ថា គេ​ជា​កូនកាត់​ប្រេស៊ីល-អេស្ប៉ាញ លេង​តំណែង​បម្រើ​ការពារ ហើយ​អតីតកាល​មិន​ធ្លាប់​លេង​ឲ្យ​ក្លឹប​នៅ​ឯ​អង់គ្លេស​នោះ​ទេ ដូច្នេះ​សារ​នេះ រាប់​ជា​លើក​ទី ១ ហើយ​ក្នុង​អាជីព៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ L’Equipe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT