កីឡាករ ៥ រូប​ រក​បាន​ Hat-trick ប្រើ​ពេល​ខ្លី​បំផុត​នៅ PL អ្នក​ចុង​ក្រោយ​ចាយ​ពេល​មិន​ដល់​ ៣ នាទី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រក​បាន Hat-trick ឬ​សំដៅ​ដល់​ការ​រក​បាន​ ៣ គ្រាប់​នៅ​ការ​ប្រកួត​ទោល មិន​ថា​តាម​រយៈ​ការ​ស៊ុត​ដោយ​ប្រើ​ជើង ឬ​ការ​ប្រើ​ក្បាល​តែត​បញ្ចូល​ទី ជា​ទូទៅ គឺ​វា​រមែង​ជា​រឿង​ពិបាក​សម្រាប់​កីឡាករ ហើយ​វា​កាន់​តែ​ពិបាក បើ​ប្រកួត​នោះ ស្ថិត​នៅ​ក្របខ័ណ្ឌ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្ពស់​ដូច​ជា Premier League។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ងាក​មក​ក្នុង​អត្ថបទ​នេះ CTS Sports សូម​លើក​មក​បង្ហាញ​នូវ​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ជុំវិញ​កីឡាករ​រក​បាន​គ្រាប់​បាល់ Hat-trick នៅ​លីគ​កំពូល​អង់គ្លេស ដោយ​ចាយ​ពេល​ជាប់ៗ​គ្នា​តិច​បំផុត​លើ​ទីលាន ខណៈ​អ្នក​ចុង​ក្រោយ​ចំណាយ​ពេល​មិន​ដល់ ៣ នាទី​ផង៖

៥) Sergio Aguero

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


កីឡាករ​ចូល​និវត្ត Aguero អតីតកាល​គេ​ធ្លាប់​បម្រើ​អាជីព​ឲ្យ​ក្លឹប Manchester City ហើយ​ក៏​បាន​ក្លាយ​ជា Top Scorer លំដាប់​ទី ១ នៅ​ទី​នោះ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រលប់​ទៅ​ឆ្នាំ ២០១៥ នៅ​ប្រកួត​មួយ​ទល់ Newcastle United កីឡាករ​អាហ្សង់ទីន បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​រក​បាន ៥ គ្រាប់​ម្នាក់​ឯង នាំ​ឲ្យ​លទ្ធផល​បញ្ចប់​ ៩០ នាទី City យក​ឈ្នះ ៦-១ នៅ​កីឡដ្ឋាន Etihad។ Aguero គេ​រក​បាន​គ្រាប់​បាល់​នៅ​នាទី ៤២ ហើយ​ដល់​នាទី ៤៩ និង ៥០ ក៏​បន្ថែម​ពីរ​គ្រាប់​ទៀត ដែល​មាន​ន័យ​ថា​ត្រឹម​ចន្លោះ​ពេល ៨ នាទី គេ​អាច​ករ​បាន​ដល់​ទៅ ៣ គ្រាប់​ម្នាក់​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Gabriel Agbonlahor
នៅ​ខែ​សីហា ឆ្នាំ ២០០៨ ក្លឹប Aston Villa បាន​យក​ឈ្នះ ៤-២ ទៅ​លើ Man City ហើយ​កើត​មាន​គ្រាប់​បាល់ Hat-trick ចេញ​ពី​កីឡាករ Agbonlahor នៅ​ចន្លោះ​នាទី ៦៩, ៧៤ និង ៧៦ ពោល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស ចាយ​ពេល​ ៧ នាទី និង ១០ វិនាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) Jermaine Defoe
បាន​កើត​មាន​លទ្ធផល​ភ្ញាក់ផ្អើល​ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០០៩ ដែល​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur បាន​លុត​យ៉ាង​ចាស់​ដៃ ក្រោម​លទ្ធផល ៩-១ ទៅ​លើ Wigan Athletic។ Defoe គឺ​ជា​កីឡាករ​លេចធ្លោ​ក្នុង​ប្រកួត​នោះ បន្ទាប់​ពី​រក​បាន​ដល់​ទៅ ៥ គ្រាប់​ម្នាក់​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើ​និយាយ​ពី​គ្រាប់​បាល់ Hat-trick គឺ​កើត​ឡើង​នៅ​នាទី ៥១, ៥៤ និង ៥៨ ដែល​ចាយ​ពេល ៧ នាទី​ត្រឹម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Robbie Fowler
នៅ​ការ​ប្រកួត​រវាង Liverpool និង Arsenal កាល​ពី​ឆ្នាំ ១៩៩៤ ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំង​ ៣ របស់​ហង្ស មាន Ian Rush, John Barnes និង Robbie Fowler ល្មម​ក្រឡុក​ឲ្យ​ប្រព័ន្ធ​ការពារ​កាំភ្លើង​ធំ តាម​បិទ​យ៉ាង​វក់វី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​យ៉ាង​ណា គ្រាប់​បាល់ Hat-trick ៣ គ្រាប់​ទៅ​លើ Arsrenal នៅ​តែ​កើត​ឡើង​បាន ចេញ​ពី​ថ្វី​ជើង​របស់ Fowler នៅ​នាទី ២៦, ២៩ និង ៣១ ពោល​ប្រើ​ពេល​ជាប់ៗ​គ្នា ត្រឹម ៤ នាទី និង ៣៣ វិនាទី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Sadio Mane


កំណត់ត្រា​ចាស់​នៅ​ឆ្នាំ ១៩៩៦ ទី​បំផុត​បាន​រក​ឃើញ​អ្នក​ថ្មី អាច​បំបែក​បាន​នៅ​ឆ្នាំ ២០១៥ គ្រា​ដែល​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ នៅ​ឈរ​ជើង​ឲ្យ​ក្លឹប Southampton។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រា​នោះ Mane រក​បាន​គ្រាប់​បាល់​នៅ​នាទី ១៣, ១៤ និង ១៦ ដែល​ប្រើ​ពេល​ត្រឹម ២ នាទី និង ៥៦ វិនាទី ដែល​យក​ឈ្នះ​កំណត់ត្រា​របស់ Fowler ចំនួន ៩៧ វិនាទី។ លទ្ធផល​បញ្ចប់​ការ​ប្រកួត​ពេល​នោះ Southampton យក​ឈ្នះ ៦-១ ទៅ​លើ Aston Villa៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT