ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងត្រូវកាត់ប្រាក់ឈ្នួលចំនួន២៥% ប្រសិនបើក្លឹបមិនអាចជាប់ Top4 បាននារដូវកាលនេះ ហើយវាក៏នឹងក្លាយជាកត្ដាធ្វើឱ្យកីឡាកររូបនេះចាកចេញពី Old Trafford ដែរ។
នាពេលបច្ចុប្បន្នគេមិនទាន់អាចនិយាយបានថា Man Utd អស់ឱកាសនោះទេ ដោយសារតែការប្រកួតនៅច្រើន ប៉ុន្តែក៏មិនប្រាកដថាក្រុមនេះនឹងមានឱកាសចូល Top4 ផងដែរ។ ខណៈដែលការប្រកួតមានភាពតានតឹងច្រើន ជាពិសេសក្រុមប្រជែងដូចជា Spurs និង Arsenal សុទ្ធតែធ្វើបានល្អដូចគ្នា។
ប្រសិនបើឆ្នាំនេះ មិនបានជាប់ Top4 មែន នោះក្រុម Man Utd នឹងប្រឈមការកាត់ប្រាក់ឈ្នូលកីឡាករខ្លះមិនខាន។ ជាក់ស្ដែង Cristiano Ronaldo ជាដើម ប្រសិនបើមិនអាចជួយក្រុមឱ្យស្ថិតក្នុងកៅអីលេង Champions League ទេ នោះគេនឹងត្រូវកាត់ប្រាក់ខែដល់ទៅ២៥%ឯណោះ៕ ប្រភព៖ Marca