នេះ​ហេតុផល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល Gavi និង Maradona អត់​ព្រម​ចង​ខ្សែ​ស្បែក​ជើង​កំឡុង​ការ​ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ចុង​ក្រោយ ជឿ​ថា​អ្នក​គាំទ្រ Barcelona ប្រហែល​ជា​ចាប់​អារម្មណ៍​ខ្លាំង ទៅ​លើ​គុណភាព​របស់​កីឡាករ​វ័យ​ក្មេង Gavi ដែល​គេ​លេង​តំណែង​បម្រើ ហើយ​មាន​វ័យ​ទើប​តែ​ ១៧ ឆ្នាំ​ប៉ុណ្ណោះ។ យ៉ាង​ណា​រឿង​ហួស​ចិត្ត​មួយ គឺ​រៀងរាល់​ការ​ប្រកួត កីឡាករ​អេស្ប៉ាញ មិន​ដែល​ឃើញ​ចង​ខ្សែ​ស្បែក​ជើង​ឲ្យ​ស្រួលបួល​ទេ។ តើ​នេះ​វា​ជា​ទម្លាប់ ឬ​មាន​អ្វី​ពិសេស​នៅ​ពី​ក្រោយ​នោះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកចាត់ការ​អេស្ប៉ាញ ​លោក Xavi Hernandez ក៏​បាន​បង្ហើប​ថា៖ “សម្រាប់ Gavi គេ​លេង​បាល់ ទាំង​មិន​ចង​ខ្សែ​ស្បែកជើង​បែប​ហ្នឹង​ តាំងតែ​ពី​ក្មេង​មក​ម្ល៉េះ ហើយ​ហេតុផល​គឺ​សាមញ្ញ​ទេ ត្រង់​ថា គេ​អត់​ចេះ​ចង​ខ្សែ​ស្បែក​ជើង ហើយ​បើ​ចង​ក៏​អត់​ត្រូវ​ស្តង់ដារ​ដូច​គេ​ឯ​ទៀត​ដែរ អ៊ីចឹង​វា​ងាយ​នឹង​របូត​ទៅ​វិញ ដូច្នេះ​ហើយ​គេ​ក៏​មិន​ខ្វល់ រួច​បន្ត​លេង​របៀប​ហ្នឹង​រហូត​មក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​រឿងរ៉ាវ​នេះ​ដែរ មតិ​ខ្លះ​ក៏​ហួស​ចិត្ត ​ហើយ​មតិ​ខ្លះ​ទៀត ក៏​លើក​ឡើង​ថា វា​ជា​រឿង​សាមញ្ញ ព្រោះ Gavi ជា​ក្មេង​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​ក្នុង​ពិភព​បាល់ទាត់។ តែ​យ៉ាង​ណា​កន្លង​ទៅ មិត្ត​រួម​ក្រុម Nico Gonzalez ដែល​មាន​វ័យ ២០ ឆ្នាំ ក៏​បាន​បង្ហោះ​បែប​លេង​សើច​និង​ហួស​ចិត្ត អម​ជាមួយ​រូប ដែល​ខ្លួន​ទៅ​ឱន​ចង​ខ្សែ​ស្បែក​ជើង​ឲ្យ Gavi ហើយ​សរសេរ​ថា៖ “ដល់​ពេល​ដែល​ឯង​ត្រូវ​រៀន​ចង​ខ្សែ​ស្បែក​ជើង​ដោយ​ខ្លួន​ឯង​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​រំឭក​ថា កីឡាករ​ប្រើប្រាស់​អាវ​លេខ ៣០ ខាង​លើ សេសសល់​សុពលភាព​កុងត្រា​ជាមួយ​អ្នក​មាន​បុណ្យ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ ហើយ​ជាមួយ​ស្ថិតិ​បង្ហាញ​ខ្លួន ២៥ ប្រកួត រដូវ​កាល​នេះ គេ​ក៏​រក​បាន ១ គ្រាប់​និង Assist ៣ លើក​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លង​ទៅ​ក៏​មាន​ចចាមអារ៉ាម​ចុះ​ផ្សាយ​ថា ក្លឹប Barcelona ​កំពុង​រៀបចំ​ នឹង​ផ្តល់​កុងត្រា​ថ្មី​រយៈ​ពេល ៥ ឆ្នាំ ដើម្បី​ដំឡើង​ថ្លៃ​ពលកម្ម​ឲ្យ​គេ ក៏​ដូច​ជា​ដក​ចោល​នូវ​តម្លៃ​ផ្តាច់​កុងត្រា​ចាស់ ៥០ លាន​អឺរ៉ូ។ ប្រសិន​ណា​ការ​ចរចា​កុងត្រា​ថ្មី​មិន​សម្រេច នោះ Gavi អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​នៅ​អង់គ្លេស ដោយ​មាន​ដូច​ជា Liverpool ហ៊ាន​ឲ្យ​យុវជន​វ័យ ១៧ ឆ្នាំ នៅ​ថ្លៃ​ពលកម្ម​ល្បាក់​ជិត ៨០ ០០០ អឺរ៉ូ​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រដៀង​នឹង​រឿងរ៉ាវ​របស់ Gavi ដែរ អតីតកាល​ក៏​ធ្លាប់​មាន​អតីត​វីរបុរស​ឆ្នើម លោក Diego Maradona ជា​កីឡាករ រមែង​ហ្វឹកហាត់​បាល់ និង​ប្រកួត ដោយ​មិន​ចង​ខ្សែ​ស្បែក​ជើង​ដូច​គ្នា។ តែ​យ៉ាង​ណា​ហេតុផល​របស់​វីរបុរស​អាហ្សង់ទីន​គឺ​ផ្សេង​គ្នា ដោយ​មិនមែន​លោក​មិន​ចេះ​ចង​ខ្សែ​ស្បែក​ជើង​ទេ តែ​ផ្ទុយ​ទៅ​វិញ លោក​គិត​ថា ការ​ដែល​មិន​ចង​ខ្សែ​ស្បែក​ជើង គឺ​វា​ស្រួល​លេង​ជាង ដោយ​មាន​អារម្មណ៍​ស្និទ្ធ​ជាមួយ​បាល់ តែ​ភាគច្រើន​លោក​ធ្វើ​បែប​ហ្នឹង​តែ​ពេល​ហ្វឹកហាត់​ប៉ុណ្ណោះ រួច​ដល់​ពេលវេលា​ប្រកួត​ផ្លូវការ គឺ​លោក​ចង​ខ្សែ​ជា​ធម្មតា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT