ខ្សែប្រយុទ្ធ Eden Hazard សម្រេចចិត្តមិនទៅលេងនៅក្លឹប Newcastle United ឡើយ បើទោះជាក្រុម Real Madrid យល់ព្រមលក់រូបគេហើយក៏ដោយ។
Hazard វ័យ៣០ឆ្នាំកំពុងធ្វើមិនបានល្អនោះទេនៅក្រុម Real Madrid ដោយមិនទទួលបាននាទីលេងច្រើនឡើយ ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ។ កីឡាករតម្លៃខ្លួនខ្ពស់ប្រចាំក្លឹប Real Madrid រូបនេះ ត្រូវបានក្រុម Newcastle United ចាប់អារម្មណ៍ និងចង់នាំមកចូលរួមក្រុមនៅខែមករានេះ ដោយបានផ្ដល់តម្លៃខ្លួនដល់៤០លានផោនឯណោះ។ ជាមួយតម្លៃនេះ ក្រុម Real Madrid ក៏យល់ព្រមលក់ចេញដែរ តែមានរឿងមួយដែលធ្វើឱ្យការផ្ទេរមិនអាចកើតឡើង។
ដោយសាមីខ្លួន Hazard បានចេញមកបញ្ជាក់ថារូបគេមិនចង់ចាកចេញពីក្រុម Real Madrid ដើម្បីទៅចួលរួមជាមួយក្រុម Newcastle United ឡើយ។ ដោយក្លឹបបន្ដដែលខ្លួនចង់ទៅនោះ គឺមានលក្ខណៈស្ដង់ការនិងប្រកួតប្រជែងជាងនេះ ទើបគេទៅ មិនមែនក្លឹបអ្នកមានជំនាន់ថ្មីឡើយ៕ ប្រភព៖ DAILYMAIL