ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញការចាប់អារម្មណ៍ទៅលើកីឡាករ Djed Spence របស់ក្រុម Nottingham Forest ក្រោយពីក្លឹបនេះបានទម្លាក់ពួកគេនៅពានរង្វាន់ FA Cup ។
Djed ជាកីឡាករកំពុងលេងក្រោមលក្ខខណ្ឌខ្ចីជើងនៅក្លឹប Nottingham Forest ហើយរូបគេត្រូវបានលោក Mikel Arteta ចាប់អារម្មណ៍ជាខ្លាំងអំឡុងពេលប្រកួតក្នុងពានរង្វាន់ FA Cup ។ តែមិនមែនត្រឹមកាំភ្លើងធំទេដែលចង់បានកីឡាករវ័យ២១ឆ្នាំនេះ ដោយ Roma និង Inter Milan របស់អ៊ីតាលីក៏ឃើញសមត្ថភាពនិងកំពុងចរចាទាក់ទងដូចគ្នា។
ក្រុម Arsenal ចង់បានកីឡាករខាងលើនេះដើម្បីលេងនៅតំណែងខ្សែការពាររបស់ Hector Bellerin ដែលបច្ចុប្បន្នត្រូវក្រុម Real Betis ខ្ចីជើង ហើយរូបគេនឹងចាកចេញនៅចប់រដូវកាលនេះតែម្ដង។ តម្លៃខ្លួនរបស់ Spence ត្រូវបានគេស្មានដឹងថាប្រមាណជា១០លានផោន៕ប្រភព Dailymail