Luke Shaw ថា​ចង់​លេង​ជាមួយ​វីរបុរស ២ រូប​នេះ​ តែ​ប្រហែល​គ្មាន​ថ្ងៃ​ទេ

ខ្សែ​ការពារ​ស្លាប Luke Shaw បាន​ចុច​ឈ្មោះ​វីរបុរស ២ រូប ដែល​ខ្លួន​ចង់​សហការ​រួម​ជើង​លើ​ទីលាន​ជាមួយ តែ​ប្រហែល​ជា​គ្មាន​ថ្ងៃ​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​ សុទ្ធ​សឹង​ជា​កីឡាករ​ចូល​និវត្ត​ច្រើន​ឆ្នាំ​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​អតីត​ខ្សែ​ការពារ​ស្លាប Ashley Cole នៃ​ក្លឹប Chelsea និង​ខ្សែ​បម្រើ​នៅ​ក្លឹប Man Utd គឺ David Beckham។ រំឭក​ថា Beckham បាន​ឈរ​ជើង ៣៨៨ ប្រកួត​សរុប​ឲ្យ United រក​បាន ៨៥ គ្រាប់​និង Assist ១០៥ លើក ហើយ​កំឡុង​ពេល​បម្រើ​អាជីព លោក​ក៏​ធ្លាប់​លើក​ពាន​រង្វាន់ Premier League ដល់​ទៅ ៦ លើក និង Champions League កាល​ពី​ឆ្នាំ ១៩៩៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Shaw បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ “ជាមួយ Ronaldo ខ្ញុំ​អត់​និយាយ​ទេ ព្រោះ​ខ្ញុំ​កំពុង​បាន​លេង​ជាមួយ​គាត់​ហើយ ដោយ​ខ្ញុំ​បាន​ស្រលាញ់​គាំទ្រ Ashley Cole តាំង​ពី​តូច ហើយ​ក៏​ចង់​លេង​ជាមួយ​គាត់​នៅ​ថ្ងៃ​ណា​មួយ​ដែរ តែ​វា​មិន​អាច​កើត​ឡើង​ទៅ​បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “បើ​មិនមែន​ជា Ashley cole គឺ​មាន​អ្នក​ផ្សេង​ទៀត​ដែល​ខ្ញុំ​គាំទ្រ រាប់​គាត់​ជា idol ​តាំង​តែ​ពី​ខ្ញុំ​នៅ​ក្មេង នោះ​គឺ David Beckham ដោយ​គាត់​ជា​វីរបុរស​នៃ​ក្លឹប Man Utd និង​ជម្រើស​ជាតិ​អង់គ្លេស គាត់​ជា​គំរូ​ល្អ​សម្រាប់​អ្នក​រាល់​គ្នា​ក្នុង​វិស័យ​បាល់ទាត់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT