ក្រុមតោខៀវ Chelsea បានកក់កៅអីពានរង្វាន់ Carabao Cup ហើយ ក្រោយពីយកឈ្នះលើក្រុម Spurs នៅជើងទី២ក្នុងលទ្ធផល ១-០ សរុបទាំងពីរជើង ៣-០។
កាលពីជើងទី១កន្លងទៅ ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ២-០ រូចទៅហើយ ខណៈដែលជើងទី២នេះទៀតសោត ពួកគេនៅតែធ្វើបានល្អដដែល ដោយយកឈ្នះក្នុងលទ្ធផល ១-០ទៀត។ ដោយ១គ្រាប់ដែលធ្វើបានសម្រេចនោះ កើតចេញពីសំណាក់កីឡាករ Antonio Rudiger តាំងពីនាទី១៨ម្ល៉េះ។ ដូច្នេះសរុបទាំងពីរជើងទៅ ក្រុមរបស់លោក Thomas Tuchel យកឈ្នះក្នុងលទ្ធផល ៣-០។
Chelsea នឹងឈរចាំ១ក្រុមទៀតដើម្បីប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ ដោយក្រុមដែលត្រូវមកប៉ះពួកគេនោះអាចជា Liverpool ឬ Arsenal ដោយក្រុម២នេះនឹងប្រកួតគ្នាជើងទី១នៅយប់នេះ វេលាម៉ោង២:៤៥នាទី៕ប្រភព Dailymail