ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្នុងដីខ្លួនឯង លទ្ធផល ១-០ ក្រោមថ្វីជើងក្រុម Wolves សម្រាប់ការប្រកួតពានរង្វាន់ English Premier League។
សម្រាប់ការប្រកួតខាងលើនេះដែរ ក្រុមរបស់លោក Ralf Rangnick មិនមានបញ្ហាកីឡាកររបួសអ្វីនោះទេ ដោយដាក់ពេញជើងតែម្ដង។ តែយ៉ាងណាពួកគេហាក់ដូចជាលេងមិនយល់ចិត្តគ្នាសោះ ជាពិសេសក្បួន 4-2-2-2 របស់លោក Rangnick ដែលកំពុងប្រើប្រាស់ មិនបានផលនោះទេ។ ដោយ១គ្រាប់ជ័យជម្នះរបស់ក្រុម Wolves នៅយប់មិញ ធ្វើបានដោយកីឡាករ Joao Moutinho នៅនាទី៨២។
ជាមួយលទ្ធផលបរាជ័យនេះដែរ ក្រុម Man Utd នៅឈរលេខ៧ក្នុងតារាង Premier League ដោយលេង១៩ប្រកួត មាន៣១ពិន្ទុ។ ពួកគេនៅចាញ់ក្រុមលេខ៤ Arsenal ៤ពិន្ទុ ដែលមាន៣៥ពិន្ទុហើយតែលេង២០ប្រកួត។ បើធៀបជាមួយក្រុមលេខ១ Man City វិញ នៅពេលនេះពួកគេមានដល់៥៣ពិន្ទុហើយ ពោលគឺ Man Utd ចាញ់ដល់ទៅ២២ពិន្ទុឯណោះ៕ប្រភព Dailymail