នេះ​មូលហេតុ​ដែល Gavi បោះ​ចោល​សំណើ​ក្លឹប​ធំ Madrid ទាំង ​ពីរ ហើយ​ជ្រើស​យក Barcelona

Gavi រាប់​បាន​ជា​កីឡាករ​វ័យ​ក្មេង​កំពុង​លេចធ្លោ​មួយ​ នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ​ជាមួយ Barcelona គេ​កំពុង​មាន​ការ​ទទួល​ស្គាល់​ជា​បណ្តើរៗ​ផង​ដែរ ជុំវិញ​សមត្ថភាព​ដែល​បង្ហាញ​ចេញ​លើ​ទីលាន​ប្រកួត។ យ៉ាង​ណា​មុន​មក​ចូលរួម​នៅ​អ្នក​មាន​បុណ្យ សម្រាប់​កីឡាករ​អេស្ប៉ាញ អតីតកាល​គេ​ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប​ធំៗ​ឯ​ទៀត ចាប់​អារម្មណ៍​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​ពី​អតីត​គ្រូ​របស់​ Gavi គឺ​លោក Manuel Vasco បាន​លើក​ឡើង​ថា៖ “ខ្ញុំ​ដឹង​ថា Real Madrid និង Atletico Madrid ចង់​បាន Gavi តែ​ពេល​គេ​ទៅ​ទស្សនា​ក្លឹប Barcelona គេ​ក៏​បែរ​ជា​ប្រាប់​ឪពុក​របស់​គេ ថា​ខ្ញុំ​ចង់​លេង​នៅ​ទី​នេះ ព្រោះ​ទី​នេះ​ជា​កន្លែង​ដែល​កីឡាករ​ល្អៗ​ជា​ច្រើន​កំពុង​ឈរ​ជើង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ទៀត​ថា៖ “ដើម​ឡើយ​ខ្ញុំ​គិត​ដែរ​ថា ប្រហែល Gavi គេ​ទៅ​ចូលរួម​នៅ​ក្លឹប​ក្នុង​ទីក្រុង Madrid ហើយ​ តែ​មាន​ឯ​ណា​ចុង​ក្រោយ​គេ​យក Barcelona ជា​ក្លឹប​ដែល​គេ​ស្រលាញ់​ជាង”។ គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ១៧ ឆ្នាំ បាន​មាន​ឱកាស​ឡើង​មក​លេង​នៅ​ឈុត​ធំ កាល​ពី​រដូវ​ក្តៅ ហើយ​សរុប​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប គេ​ចូលរួម​បាន ២២ ប្រកួត រក​បាន ១ គ្រាប់​និង Assist ៣ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT