លោក Jurgen Klopp បានបញ្ជាក់ច្បាស់ហើយថាគម្លាត៦ពិន្ទុពីក្រុម Manchester City នឹងធ្វើឱ្យក្រុម Liverpool ពិបាកក្នុងការតាមមិនខាន ទោះនៅសល់ប្រកួតច្រើនក្ដី។
បរាជ័យក្រោមថ្វីជើងក្រុម Leicester City ហាក់ធ្វើឱ្យលោក Klopp បាត់បង់ជំនឿចិត្តច្រើនទៅលើការប្រជែងពានជាមួយក្រុមMan City ទោះការប្រកួតទើបបាន១៩ប្រកួតក៏ដោយ។ ខណៈដែលគម្លាតពិន្ទុទើបមាន៦ពិន្ទុប៉ុណ្ណោះ តែលោក Klopp បានចាត់ទុកថាវាជាគម្លាតធំ និងពិបាកប្រជែង។
អ្នកចាត់ការអាល្លឺម៉ង់ខាងលើបាននិយាយថា៖ “យើងលេងអន់ណាស់ Leicester City សមនឹងឈ្នះហើយ។ យើងគួរតែលេងការពារបានល្អជាងនេះ មានការបង្ហាញទម្រង់លេងជាច្រើន មុនដល់កម្រិតធម្មតានេះ មិនមានអ្វីត្រូវពន្យល់នោះទេ។ វាពិតជាចន្លោះឆ្ងាយពីក្រុម City ហើយ។ វាមិនមែនជាគម្រោងរបស់យើងទេដែលឱ្យពួកគេទៅឆ្ងាយ។ ប្រសិនបើយើងលេងរបៀបនេះ យើងកុំគិតថាតាមគេទាន់”៕ ប្រភព៖Ω DAILYMAIL