មួយ​ឆ្នាំ​ពេញ​នេះ កីឡាករ​ឆ្នើម ៤ រូប ប្រកាស​ចូល​និវត្ត​ពី​បាល់ទាត់ ទាំង​ខ្លះ​ចិត្ត​មិន​ចង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំព័រ​ឆ្នាំ ២០២១ នៅ​សល់​តែ​រយៈ​ពេល ៣ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ មុន​ត្រូវ​បើក​ក្បាល​ទំព័រ​ ស្វាគមន៍​ឆ្នាំ​ថ្មី ២០២២ ហើយ​សម្រាប់​ពិភព​បាល់ទាត់ កន្លង​ទៅ​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ​នេះ ក៏​បាន​កើត​មាន​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ដូច​រឿង​កីឡាករ​ចូល​និវត្ត ក៏​មាន​តារា​ឆ្នើម​ខ្លះ តាម​ថា​ចិត្ត​របស់​គេ​មិន​ចង់​នោះ​ទេ តែ​កាលៈទេសៈ​បង្ខំ ​ខ្លះ​មក​ពី​បញ្ហា​សុខភាព និង​បញ្ហា​ផ្ទាល់​ខ្លួន ទើប​សម្រេច​ឲ្យ​ពួក​គេ​ប្រកាស​ព្យួរ​ស្បែក​ជើង​ទាំង​មិន​ទាន់​អស់​ចិត្ត​ពី​បាល់ទាត់។ ត​ទៅ​នេះ​ទំព័រ CTS Sports លើក​ឈ្មោះ​កីឡាករ ៤ រូប​មក​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) Wayne Rooney

អតីត​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​នៅ Man Utd បាន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​នៅ​ថ្ងៃ​ទី ១៥ ​មករា ឆ្នាំ ២០២១ ជាមួយ​ការ​ឈរ​ជើង​ឲ្យ​ក្លឹប​ចុង​ក្រោយ គឺ Derby County។ ស្ថិត​នៅ​វ័យ ៣៦ ឆ្នាំ Rooney គិត​​ថា​ ពេលវេលា​ជា​កីឡាករ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ខ្លួន រួច​បាន​បោះ​ជំហាន​មក​ក្លាយ​ជា​អ្នកចាត់ការ ដោយ​ដឹកនាំ Derby លេង​ ២៥ ប្រកួត ឈ្នះ ៧ ស្មើ ១០ និង​ចាញ់ ៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅ​មើល​ស្ថិតិ​កាល​នៅ​ជា​កីឡាករ Rooney បាន​ហែលកាត់​ការ​លេង​ឲ្យ​ក្លឹប​ធំៗ​ដូច​ជា Man Utd, Everton និង​ធ្លាប់​ទាំង​លេង​ឲ្យ​ក្លឹប​នៅ​អាមេរិក D.C. United ផង​ដែរ។ នៅ ៨៨៧ ប្រកួត ទាំង​ក្លឹប​បូក​ជម្រើស​ជាតិ គេ​រក​បាន ៣៦៦ ​គ្រាប់។

៣) Sami Khedira

ធ្លាប់​ជា​កីឡាករ​កាន់​ឆ្នាំ​នៅ​ក្លឹប Real Madrid និង Juventus ហើយ​បាន​ផ្ទេរ​ទៅ​ក្លឹប​ចុង​ក្រោយ​នៅ​ទឹកដី​កំណើត ប្រទេស​អាល្លឺម៉ង់ គឺ Hertha BSC មុន​ប្រកាស​ចូល​និវត្ត កាល​ពី​ថ្ងៃ​ទី ១ ​កក្កដា​កន្លង​ទៅ នៅ​វ័យ ៣៤ ឆ្នាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​បម្រើ​រូប​នេះ ក៏​ធ្លាប់​​លើក​ពាន​រង្វាន់​ធំៗ​ដូច​ជា FIFA World Cucp, UEFA Champions League និង​ពាន​លីគ​កំពូល​នៅ​ឯ​អេស្ប៉ាញ អ៊ីតាលី ហើយ​សរុប​ការ​បង្ហាញ​ខ្លួន ៥៥៩ ប្រកួត គេ​រក​បាន ៥៧ ​គ្រាប់​និង Assist ៥៩ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Arjen Robben

ប្រិយមិត្ត​អ្នក​គាំទ្រ Bayern Munich ​ប្រាកដ​ជា​ស្គាល់​ច្បាស់ នៅ​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ គឺ​ Robben។ តាម​ថា​គេ​ដូច​ចូល​និវត្ត​ពី​បាល់ទាត់ ២ ដង ដោយ​ក្រោយ​ចាកចេញ​ពី Bayern គឺ​បាន​បាត់​វត្តមាន​កីឡាករ​ហូឡង់​រយៈ​ពេល​ជិត ១ ឆ្នាំ លុះ​មក​ដល់​ខែ​កក្កដា ឆ្នាំ ២០២០ ក៏​ត្រលប់​មក​លេង​សារ​ជា​ថ្មី ជាមួយ​ក្លឹប Groningen នៅ​ឯ​ប្រទេស​កំណើត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​គេ​ចូលរួមលេង​បាន​តែ​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ ព្រោះ​ជួប​បញ្ហា​របួស រួច​ឈរ​ជើង​នៅ​ក្លឹប​នោះ​បាន​មួយ​ឆ្នាំ ក៏​សម្រេច​ចូល​និវត្ត​តែ​ម្តង នៅ​វ័យ ៣៧ ឆ្នាំ។

១) Sergio Aguero

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទេរ​មក​ក្លឹប​ថ្មី Barcelona ឈរ​ជើង​បាន​តែ ៥ ប្រកួត រក​បាន ១ គ្រាប់ ជា​ការ​សោកស្តាយ​សម្រាប់ Aguero គេ​ក៏​បាន​ជួប​បញ្ហា​សុខភាព​ នោះ​គឺ​ជំងឺ​បេះដូង ដែល​បង្ខំ ​ឲ្យ​គេ​ត្រូវ​ចូល​និវត្ត​ទាំង​មិន​ចិត្ត​ទាន់​ចង់ នៅ​វ័យ​ទើប​តែ ៣៣ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អាហ្សង់ទីន​បាន​បង្ហាញ​ខ្លួន​លើក​ចុង​ក្រោយ​នៅ​ការ​ប្រកួត​ទល់ Alaves ដែល​រត់​បាន​តែ​ជាង ៤០ នាទី គេ​ក៏​ដង្ហក់​ខ្យល់ មាន​ការ​ឈឺចាប់​ត្រង់​ផ្នែក​បេះដូង រួច​សម្រេច​ដើរ​ចេញ​ពី​ទីលាន។ ឆ្លង​កាត់​ការ​វាយ​តម្លៃ​សុខភាព​រយៈ​ពេល​ជាង ១ ខែ​កន្លះ Aguero ក៏​បាន​ចេញ​មុខ​មក​ប្រកាស​ ទាំង​ទឹក​ភ្នែក កាល​ពី​ថ្ងៃ​ទី ១៥ ​ធ្នូ ថា​ដំណើរ​នៃ​អាជីព​បាល់ទាត់​របស់​លោក បាន​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT