Lukaku ថា Chelsea ជាក្រុមប្រមាញ់ដើម្បីប្រជែងជាមួយ Man City

ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយថាក្រុមតោខៀវ Chelsea ត្រូវតែក្លាយជាក្រុមប្រមាញ់មុតស្រួចបំផុត ទើបអាចប្រជែងជាមួយក្រុម Manchester City បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោខៀវ Chelsea បន្ដយកបាន៣ពិន្ទុបន្ថែមទៀតសម្រាប់ការប្រកួតកន្លងទៅ ដោយយកឈ្នះលើក្រុម Aston Villa ក្នុងលទ្ធផល ៣-១។ ដោយក្នុងចំណោម៣គ្រាប់ដែលពួកគេរកបាននោះ ចេញពីខ្សែប្រយុទ្ធ Lukaku ១គ្រាប់ និងការទាត់ប៉េណាល់ទីរបស់ Jorginho ចំនួន២គ្រាប់។ បន្ថែម៣ពិន្ទុនេះដែរ ក្រុមរបស់លោក Thomas Tuchel នៅចំណាត់ថ្នាក់លេខ៣ មាន៤១ពិន្ទុ ខណៈដែលក្រុមលេខ១ Man City |វិញ មាន៤៧ពិន្ទុ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lukaku ក្រោយពីជាសះស្បើយពីរបូស និងរកគ្រាប់បាល់បាននៅយប់មិញ បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំគិតថាខ្ញុំត្រូវលេងល្អដូចថ្ងៃនេះ។ វាពិបាកក្នុងការលេងដល់ចប់ការប្រកួត គ្រប់គ្នាសុទ្ធតែចង់លេងដល់ចប់។ អ្នកចាត់ការ គាត់មានហេតុផលរបស់គាត់ ប៉ុន្តែខ្ញុំបន្ដប្រឹងប្រែង ហើយថ្ងៃនេះជាថ្ងៃឈ្នះល្អបំផុតសម្រាប់ខ្ញុំ។ យើងកំពុងប្រមាញ់គ្រប់ក្រុមទាំងអស់ ដើម្បីប្រជែងជាមួយក្រុម Man City ។ គ្រប់ការប្រកួត សុទ្ធតែប្រកួតសំខាន់សម្រាប់ក្រុម Chelsea”៕ប្រភព៖ DaliyMail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT