West Ham ចូល​ប្រជែង Newcastle តាម​ដណ្តើម​យក​កីឡាករ​ម្នាក់​ពី​ក្លឹប​មាន់​ខ្នាយ​មាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​ញញួរ​ធំ West Ham United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចូល​ខ្លួន​ប្រជែង​ជាមួយ​នឹង​ក្លឹប​សារិកា​ព្រៃ Newcastle United ជុំវិញ​ការ​ចង់​បាន​ ខ្សែ​បម្រើ​នៃ​ក្លឹប Tottenham Hotspur គឺ Dele Alli។ ការ​ចរចា​ចង់​ធ្វើ​ឲ្យ​សម្រេច​ទៅ​បាន ត្រឹម​ខែ​មករា ឬ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​ឲ្យ​ដឹង​ថា កីឡាករ​វ័យ ២៥ ឆ្នាំ ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte គេ​ហាក់​មិន​សូវ​ទទួល​បាន​ឱកាស​ជាប់លាប់​នោះ​ទេ ដែល​គេ​ជឿ​ថា Alli នឹង​មិន​ស្ថិត​ក្នុង​ផែនការណ៍​រយៈ​ពេល​យូរ របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​ឡើយ។ ចំពោះ​សាមី​ខ្លួន​ផ្ទាល់​ក៏​គេ​បើក​ភ្លើង​ខៀវ​ ទទួល​យក​សំណើ​ពី​ក្លឹប​ដទៃ​ដូច​គ្នា ពោល​ស៊ីសង​លើ​ការ​ចរចា​សម្រេច​ ជាមួយ​ភាគី​ក្លឹប​អាណាព្យាបាល​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Eurosport បាន​ចុះ​ផ្សាយ​ថា West Ham និង Newcastle នេះ មិនមែន​ប្រជែង​តែ​ការ​ចង់​បាន Alli ម្នាក់​ប៉ុណ្ណោះ​ទេ ទៀត​សោត​ក៏​ចង់​បាន Jesse Lingard ពី​ក្លឹប Man Utd ម្នាក់​ទៀត​ផង​ដែរ។ យើង​នឹង​រង់ចាំ​មើល​ទាំង​អស់​គ្នា ថា​តើ​សារ​នេះ ការ​ប្រជែង​យក​ខ្សែ​បម្រើ​ Alli រវាង​ក្លឹប​ណា​មួយ ដែល​អាច​យក​បាន ខណៈ​ដែល​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​អាច​ថ្លៃ​ល្បាក់ ២៥ លាន​ផោន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Eurosport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT