អស្ចារ្យមែន !!! ក្រុមកីឡាសីដក់កម្ពុជា ដណ្តើមបានមេដាយមាសនៅថៃ

ក្នុងថ្ងៃពុធ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨នេះ ក្រុមកីឡាសីដក់កម្ពុជា បានប្រកួតវគ្គផ្តាច់ព្រ័ត្រឈ្នះក្រុមសីដក់ អូស្ត្រាលី ជាមួយនឹងលទ្ធផល ២-០ ( ២១-១៨ និង ២៥-២៤ ) ក្នុងពានរង្វាន់ The King’s Cup 2018 Sepak Takraw World Championship ។

មេដាយមាសដែលកម្ពុជាដណ្តើមបាននេះ គឺស្ថិតក្នុងកម្រិត Division 1 ប៉ុណ្ណោះ ខណៈប្រភេទធំជាងនេះក្នុងព្រឹត្តិការណ៍កីឡានេះ គឺ Premier Division ។

គួររំលឹកថា កម្ពុជា បាន​ឆ្លង​ផុត​ពូល A ដែល​មាន​បារាំង និង​បង់ក្លាដែស រួច​បន្ត​ទម្លាក់​អាល្លឺម៉ង់​ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ និង​ឈ្នះ​អូម៉ង់ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និងឈ្នះអូស្ត្រាលីនៅវគ្គផ្តាច់ព្រ័ត្រនេះ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT