Trippier បើក​ភ្លើង​ខៀវ ទទួល​យក​សំណើ​ក្លឹប​កម្រិត​មធ្យម​មួយ​នៅ PL

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លែង​ចង់​បន្ត​ជាមួយ​ក្លឹប Atletico Madrid ទី​បំផុត​យើង​ទទួល​ដំណឹង​មក​ថា ខ្សែ​ការពារ​ស្លាប Kieran Trippier គិតគូរ​ចង់​បែក​ផ្លូវ និង​ផ្ទេរ​ទៅ​ក្លឹប​នៅ​ក្របខ័ណ្ឌ Premier League នា​ពេល​ខាង​មុខ​ហើយ តែ​គោលដៅ​មិនមែន​ជា​ក្លឹប​ Top 6 នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ទៅ​វិញ កីឡាករ​អង់គ្លេស​បាន​បើក​ភ្លើង​ខៀវ ត្រៀម​ទទួល​យក​សំណើ​នៃ​ក្លឹប Newcastle United ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Eddie Howe។ បើ​តាម​សារព័ត៌មាន Sportsmail បាន​ឲ្យ​ដឹង​ថា កីឡាករ​និង​ភាគី​ក្លឹប គឺ​បាន​ចរចា​គ្នា​ជាង​មួយ​ខែ​មក​ហើយ ដោយ​ឥឡូវ​ឈាន​ដល់​កិច្ច​ព្រមព្រៀង រង់ចាំ​តែ​ការ​សម្រេច នៅ​ខែ​មករា​ខាង​មុខ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trippier អាច​នឹង​ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ​ប្រចាំ​ក្លឹប Newcastle ដោយ​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ល្បាក់ ១៥០ ០០០ ផោន/សប្តាហ៍។ រី​ឯ​ជុំវិញ​តម្លៃ​ផ្ទេរ គឺ​អាច​ថ្លៃ​ល្បាក់ ២៥ លាន​ផោន ខណៈ​ដែល​សុពលភាព​កុងត្រា​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ ក្រៅ​ពី Newcastle កន្លង​មក ក៏​ធ្លាប់​លឺ​ថា​ក្លឹប Chelsea និង Man Utd ចាប់​អារម្មណ៍​ចង់​បាន​គេ​ដូច​គ្នា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT